ព័ត៌មានជាតិ

Update៖ ព្រលឹងចុងសក់ ក្រលេចឃើញរឹងស្ដូកទៅហើយ ធុំក្លិនស្អុយង៉ោង មិនដឹងមកស្រុកណាទេ

ភ្នំពេញៈ កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចលើដើមទោល ក្នុងវាលបឹងមួយកន្លែង ក្នុងភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនលើដើមឈើ។

ជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង មានសភាពហើម ពាក់អាវក្នុងយឺតពណ៌ស ពាក់អាវរងា ពណ៌ប្រផេះ ស្លៀកខោខូវបោយពណ៌ខ្មៅ។

សម្ភារៈបន្សល់ទុក៖
១.ស្បែកជើងម៉ាក Malo ពណ៌ខ្មៅ លាយខៀវ ចំនួន ០១គូ។
២.ភួយ ពណ៌ក្រហម (រូបផ្កា) ចំនួន ០១។
៣.ខ្សែគោ ពណ៌ខ្មៅ ចំនួន១ខ្សែ។

សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី ឈ្មោះ ពៅ ឃឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅ ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានចេញពីផ្ទះដើម្បីឆ្លុះកង្កែប នៅក្រោយភូមិ លុះដល់កន្លែងកើតហេតុ ស្រាប់តែប្រទះឃើញសាកសពចង.ក នៅលើដើមឈើ (ដើមទោល) តាមវាលប្រាំង ឃើញដូចនោះ ឈ្មោះ ពៅ ឃឿន ក៏ត្រឡប់មកផ្ទះ ដើម្បីសម្រាក លុះព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង៣០នាទី ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ក៏បានចុះទៅដល់គោលដៅ និងបានរាយការណ៍មកផ្នែកជំនាញ។

តាមការបំភ្លឺពីឈ្មោះ ពៅ ឃឿន និងការពិនិត្យរបស់កម្លាំងជំនាញ នៃការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យបច្ចេកទេសវិទ្យាសាស្ត្រ កោសល្យវិច័យរាជធានីភ្នំពេញ បញ្ជាក់ថា សពពិតជាបានស្លាប់ដោយសារចង.កប្រាកដមែន។

បន្ទាប់ពីពិនិត្យរួច ក៏ប្រគល់សពជូនទៅអាជ្ញាធរភូមិសង្កាត់ ដើម្បីធ្វើការបូជាសព នៅដីវាលកន្លែងកើតហេតុ ៕

មតិយោបល់