ព័ត៌មានជាតិ

ម៉ូតូនិងម៉ូតូសណ្តោងរ៉ឺម៉កព្រលះគ្នាពេញហឹង បណ្តាលឲ្យស្លាប់ម្នាក់ របួស២នាក់

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយម៉ូតូនិងម៉ូតូសណ្ដោងរ៉ឺម៉ក ព្រលះគ្នាពេញទំហឹង បណ្តាលឲ្យបរុសម្នាក់ស្លាប់និងកន្លែងកើតហេតុ និងមនុស្ស២នាក់ទៀតរងរបួស កាលពីវេលាម៉ោង២០និង០៥នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២១ ភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពឲ្យដឹងថា ហេតុខាងលើនេះកើតឡើងដោយម៉ូតូម៉ាកសង់កូរ៉េប្លឺស សេ១០០ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ចន្ធី សុខណា ភេទប្រុស អាយុ២៨ឆ្នាំ(មិនពាក់មួក) មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល បានបើកម៉ូតូពីត្បូងមកជើង (ស្លាប់នៅកន្លែងកើតហេតុ) លុះពេលមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កម៉ាកសង់កូរ៉េប្លឺស សេ១០០ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ មាន ស្រី ភេទប្រុស អាយុ៣៤ឆ្នាំ(ពាក់មួកការពារ)មុខរបរបើកបរម៉ូតូរ៉ឺម៉ក មានទីលំនៅភូមិព្រែកប៉ិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល (របួសបាក់ឆ្អឹងកដៃ និងដាច់ម្រាមដៃខាងឆ្វេង) និងអ្នករួមដំណើរជាមួយឈ្មោះ ចាន់ រិទ្ទី ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិជំនីច ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ (របួសក្បាលត្រង់ថ្ងាស) ក្នុងទិសដៅបើកបញ្ច្រាសទិសគ្នា ពីជើងមកត្បូង បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ ស្រាលចំនួន០៣នាក់ និងខូចខាតម៉ូតូចំនួន០២គ្រឿង កន្ទុយរ៉ឺម៉ក០១គ្រឿង។

ប្រភពបន្តថា ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសត្រូវបានរថយន្តសាមុយបង្អែកស្អាង ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្នំពេញ ឯម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉ក បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕

photo_2016-05-21_07-57-42 photo_2016-05-21_07-57-40 photo_2016-05-21_07-57-39 (2) photo_2016-05-21_07-57-39 photo_2016-05-21_07-57-38 photo_2016-05-21_07-57-37

មតិយោបល់