ព័ត៌មានជាតិ

UNICEF ៖​ឆ្នាំ​២០១៤​ជា​ឆ្នាំ​អាក្រក់ បំផុត​សម្រាប់​កុមារ​ជាង​១៥​លាន នាក់​នៅលើ​ពិភពលោក​

កុមារ​ដល់​ទៅ​១៥​លាន​នាក់​ត្រូវ​ចាប់ ខ្លួន ចាប់​ជម្រិត ដោយសារ​តែ​អំពើ​ហិង្សា នៅក្នុង​ប្រទេស​សាធារណៈរដ្ឋ​អាហ្វ្រិក កណ្ដាល អ៊ីរ៉ាក់ សូ​ដង់​ខាងត្បូង ស៊ី​រី ប៉ាឡេ ស្ទី​ន ធ្វើឱ្យ​អង្គការ​ការពារ​កុមារ​របស់ អង្គការសហប្រជាជាតិ​UNICEF ប្រកាស ថា ឆ្នាំ​២០១៤ ជា​ឆ្នាំ​អាក្រក់​បំផុត​សម្រាប់ កុមារ ។
​នៅក្នុង​របាយការណ៍​មួយ​ដែល​បាន ប្រកាស​នៅ​ថ្ងៃទី​៨​ធ្នូ អគ្គនាយក​អង្គនា យក​អង្គការ​UNICEF លោក​Anthony Lake បាន​ប្រកាស​ឱ្យ​ដឹងថា អំពើហិង្សា នៅក្នុង​ប្រទេស​អាហ្វានីស្ថាន សាធារណៈ រដ្ឋ​កង់​ហ្គោល នី​សេរីយ៉ា ប៉ា​គី​ស្ថាន សូ​ម៉ាលី យេមេន និង​ប្រទេស​ជាច្រើន ទៀត​មាន​កុមារ​រាប់​សិន​លាន​នាក់​ប្រឈម នឹង​ទុក្ខវេទនា​ក្លាយ​ជា​កុមារ​កំព្រា ក្លាយ ជា​ជនពិការ ក្លាយជា​ទាសករ ដោយសារ តែ​វ​ប​ត្ដិ​នយោបាយ​អំពើហិង្សា​នៅក្នុង តំបន់​ដែល​ពួកគេ​រស់នៅ ។​
​តាម​តួលេខ​របស់​UNICEF មាន កុមារ​ដល់​ទៅ​២៣០​លាន​នាក់​ដែល​កំពុង រស់​នៅក្នុង​ប្រទេស​ឬ​តំបន់​ដែល​ប្រឈម នឹង​អំពើ​ហិង្សា​ដោយ​ប្រដាប់អាវុធ ។ អំពើហិង្សា​បាន​សម្លាប់​កុមារ​ជា​ច្រើន សូម្បី​តែ​នៅពេលដែល​ពួកគេ​កំពុងតែ ដេក​ឬ​កំពុងតែ​សិក្សា​នៅ​សាលារៀន​ក៏ រង​ការសម្លាប់​ផងដែរ ។ អំពើហិង្សា​បាន ធ្វើឱ្យ​កុមារ​ជាច្រើន​ក្លាយទៅជា​កុមារ កំព្រា​ត្រូវ​ចាប់​ជម្រិត​ធ្វើ​ទារុណកម្ម បង្ខំ​បម្រើ​ផ្លូវភេទ ឬ​លក់​ទៅ​ធ្វើ​ជា​ទាស ក​រ ។ អគ្គនាយក​UNICEF បញ្ជាក់ ទៀតថា លោក​មិន​ធ្លាប់​បាន​ឃើញ​បាន ឮ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ដល់​កុមារ​ច្រើន ដូច​នៅ​ឆ្នាំ​២០១៤​នោះឡើយ ។​
​មួយវិញទៀត​សុខភាព​និង​ការរស់នៅ ដោយ​សុភមង្គល​ជួបជុំ​ឪពុកម្ដាយ បង ប្អូន​ក៏​រង​ផលប៉ះពាល់​មិន​ដោយសារ​អំពើ ហិង្សា​នោះ​ឡើយ តែ​ដោយសារ​ជំងឺ ឆ្លង​អី​បូ​ឡា​នៅ​បណ្ដា​ប្រទេស​តំបន់​អា ហ្វ្រិ​ក ខាងលិច​ដូចជា​ហ្គី​នា លីប័​ររៀល ស៊ីរ៉ា​ឡេ​អន ។ វីរុស​អី​បូ​ឡា​បាន​ធ្វើឱ្យ កុមារ​រាប់សែន​នាក់​ធ្លាក់​កំព្រា​ឪពុក ម្ដាយ​ហើយ​វីរុស​នោះ​ក៏​បាន​ធ្វើឱ្យ​កុមារ ជាង​៥​លាន​នាក់​ទៅកាន់​សាលារៀន ។
​អង្គការ​UNICEF បាន​ប្រកាស​ឱ្យ ដឹងថា នៅក្នុង​ប្រទេស​តំបន់​អាហ្វ្រិក កណ្ដាល​អំពើហិង្សា​ជាតិ​សាសន៍​បាន ធ្វើ ឱ្យ​កុមារ​២,៣​លាន​នាក់​រង​ផលប៉ះពាល់​។ កុមារ​ជាង​១​ម៉ឺន​នាក់​ត្រូវបាន​បង្ខំ​ឱ្យ​ចូល បម្រើ​ក្នុង​ជួរ​ខ្មាន់កាំភ្លើង​សម្រាប់​ប្រឆាំង រដ្ឋាភិបាល ។ នៅ​សាធារណៈរដ្ឋ​អាហ្វ្រិក កណ្ដាល​មាន​កុមារ​ទៅ​ដល់​៥៣៨​នាក់ ស្លាប់​និង​រងរបួស​ដោយ​សារ​សង្គ្រាម នៅក្នុង​ប្រទេស​ស៊ី​រី​វិញ​UNICEF ក៏បាន បញ្ជាក់ថា មាន​កុមារ​ជាង​៧,៣​លាន នាក់​រង​ផលប៉ះពាល់​ដោយសារ​សង្គ្រាម ស៊ីវិល​ក្នុង​នោះ​មាន​កុមារ​១,៧​លាន​នាក់ បាន​រត់​ភៀសខ្លួន​ទៅ​រស់នៅ​ក្នុង​ប្រទេស ជិតខាង​។ នៅ​ប្រស​ទេស​ជិតខាង​ស៊ី​រី​មាន កុមារ​រហូតដល់​ទៅ​២,៧​លាន​នាក់​រង ផលប៉ះពាល់​ដោយ​សង្គ្រាម​ស៊ីវិល ក្នុង នោះ​មាន​កុមារ​ជាង​៧០០​នាក់​ស្លាប់​ពាក់ ព័ន្ធ​ករណីនេះ​នៅ​ឆ្នាំ​២០១៤​។ អគ្គនាយក UNICEF ប្រកាស​ទៀត​ថា កុមារ​បាន និង​កំពុង​ក្លាយទៅជា​ជនរងគ្រោះ​ដោយសារ​វិវាទ​ន​យោ​បាន​បង្កឱ្យមាន​អំពើហិង្សា នៅក្នុង​ប្រទេស​ជាច្រើន ។ សកម្ម​បែប នោះ​បាន​ធ្វើឱ្យ​កុមារ​បាត់បង់​សតិ​បញ្ញា ដោយសារតែ​ការភ័យខ្លាច​ការ​ភៀសខ្លួន ទាំងនោះ​ហើយ​និង​ធ្វើឱ្យ​សង្គម​កាន់តែ ច្របូកច្របល់​នាពេល​អនាគត៕

2014-12-11_102149

មតិយោបល់