ព័ត៌មានជាតិ

រថយន្តធន់ធំដឹកទំនិញមួយគ្រឿង បុកម៉ូតូ២គឿង បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ស្លាប់និងរបួស

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តធន់ធំដឹកទំនិញមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅបុកម៉ូតូ២គ្រឿង បណ្តាលឲ្យស្ត្រីម្នាក់ ដែលជិះម៉ូតូម៉ាកគុបត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម និងអ្នកបើកបរម៉ូតូCBR ម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចហួសស្តុបទេបផន ឡើងផ្សារឃ្លាំងរំសេវ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តធន់ធំដឹកទំនិញមួយគ្រឿង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ លុះបានមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកម៉ូតូ២គ្រឿងរួមមាន ម៉ូតូម៉ាកហុងដាគុប ពាក់ស្លាកលេខ 1CK-5773 បើកបរដោយស្ត្រីម្នាក់វ័យប្រហែល៣០ឆ្នាំ ត្រូវរថយន្តបុកស្លាប់មួយរំពេច និងម៉ូតូម៉ាកCBR ពាក់ស្លាកលេខ ភ្នំពេញ 1CG-0099 បើកបរដោយបុរសម្នាក់ បណ្តាលឲ្យដួលរងរបួសធ្ងន់ផងដែរ៕

មតិយោបល់