ព័ត៌មានជាតិ

លោកវ័យ៦៩ឆ្នាំម្នាក់ ត្រូវក្មេងស្រីអាយុ១៥ឆ្នាំជិះម៉ូតូបុកស្លាប់យ៉ាងអាណោចអាធ័ម ចំណែកអ្នកជិះម៉ូតូវិញរបួសធ្ងន់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយម៉ូតូមួយគ្រឿងបើកបរខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅបុកលោកយាយ វ័យ៦៩ឆ្នាំម្នាក់ ដែលកំពុងដើរថ្មើរជើងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតលើកំណាត់ផ្លូវខេត្ត៣៨២ ចំណុចភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CD-7994 បើកបរដោយឈ្មោះ សេរី គឹមឡាង ភេទស្រី អាយុ១៥ឆ្នាំ នៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ) បើកបរនៅក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបុកលោកយាយ ឈ្មោះ ទូច ហ៊ន ភេទស្រី អាយុ៦៩ឆ្នាំ នៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលកំពុងដើរថ្មើរជើង បណ្តាលឲ្យស្លាប់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកមូលហេតុ គឺបណ្តាលមកពីអ្នកបើកបរម៉ូតូបង្ក បើកបរនៅក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សារទុកនៅអធិការនគរបាលស្រុករង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់