កាលពីរយប់ថ្ងៃ ព្រហស្បត្តិ៍ ទី ០១ ខែ ឧសភា ឆ្នាំ ២០១៧ ក្រុមណាហ្គាវើល របស់កម្ពុជា ក្រុមយកឈ្នះក្រុមម្ចាស់ផ្ទះសិង្ហបុរី Balestier Khalsa ដោយលទ្ធផល ៤ទល់៣ ក្នុងពានរង្វាន់ Singapore Cup 2017 លើទីលានកីឡដ្ឋាន Toa Payoh Stadium។
ក្រុម ណាហ្គាវើល រកបាន ៤ គ្រាប់ ដោយកីឡាករ Atuheire Kipson នៅនាទីទី ១៤ និង George Kelechi រកបាន ២ គ្រាប់នៅនាទី ២៣ និង ៥៩ ស្រាបពេលកីឡាករ សុះ ស៊ូហាណា រកគ្រាប់បាល់បាន ១ គ្រាប់នៅនាទី ២៣ ខណៈដែល ៣ គ្រាប់ របស់ក្រុមម្ចាស់ផ្ទះ Balestier Khalsa រកបានដោយកីឡាករ Hazzuwan Halim នៅនាទី ២៥ និង ៦៧ ហើយគ្រាប់ចុងក្រោយរកបានដោយ Raihan Rahman នៅនាទី ៥៦។
សូមបញ្ជាក់ថា ណាហ្គាវើល បានកក់កៅអីឡើងទៅលេងវគ្គ ៨ ក្រុមចុងក្រោយជាមួយនិងក្រុម បឹងកេត ក្នុងពានរង្វាន់ Singapore Cup 2017 នេះ៕
ខាងក្រោមនេះជាវីដេអូហាយឡាយរបស់ក្រុមទាំងពីរ៖
https://www.youtube.com/watch?v=0vAwNJXWR8k
មតិយោបល់