ព័ត៌មានជាតិ

ចុម!ចោរប្រុសស្រី២នាក់ ឆក់កាបូបពីនារីបុគ្គលិកខារ៉ាអូខេផាតធីវើល មានអីជាប់ខ្នោះទាំង២នាក់!

ភ្នំពេញ: ជនសង្ស័យប្រុសស្រី ស្រស់ស្អាតចំនួន២នាក់ ធ្វើសកម្មភាពឆក់កាបូបពីនារីស្រស់ស្អាតម្នាក់បានសម្រេច ត្រូវជនរងគ្រោះស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចដេញចាប់ខ្លួនបានទាំង២នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទី យប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ស្ថិតនៅចំណុចស្តុបផ្លូវលេខ២៧១ កែងផ្លូវលេខ១៨២ ក្រុម ទី២៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលចាប់ខ្លួនបានខាងលើ ទី១-ឈ្មោះ ម៉ី វុត្ថា ហៅថា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជួលគ្មានលេខ ប្លុកវិឡា៥៦ ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងជនសង្ស័យទី២-ឈ្មោះ ប្រាក់ វុត្ថានីន ហៅលីន ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មាន លេខ ផ្លូវឧកញ៉ាម៉ុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ហួរ ស្រីមុំ ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេផាតធីវើល ស្នាក់ នៅផ្ទះលេខ២៧ ផ្លូវលេខបេតេ២ ភូមិត្នោតជ្រុំ៤ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងបានរួមមាន៖ កាបូបស្ពាយមួយពណ៌ទឹកមាស ក្នុងនោះកាបូបមានលុយ ១៥,០០០រៀល និងគ្រឿងសម្អាង (បានប្រគល់ឲ្យជនរងគ្រោះវិញ) ,ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌សលាយខ្មៅ ជាម៉ូតូដែលជនសង្ស័យ ជិះធ្វើសកម្មភាព។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះ ម៉ូតូម៉ាក ហុងដាធូដេ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CP-6016 ធ្វើដំណើរតាមផ្លូវលេខ២៧១ ទិសដៅពីត្បូងមកជើង ដោយបានដាក់កាបូបស្ពាយព្យួរជាប់ កន្លែងជាន់ជើង ពេលមកដល់ចំណុចកើតហេតុ ស្រាប់ តែជនសង្ស័យទាំង២នាក់ជិះម៉ូតូតាមពីក្រោយ ហើយ បានអែបទន្ទឹមខាងស្តាំ ធ្វើសកម្មភាពឆក់យកកាបូបជន រងគ្រោះបានសម្រេច ហើយជិះម៉ូតូគេចខ្លួនតាមផ្លូវលេខ ១៨២ មកទិសខាងកើត ដោយជនរងគ្រោះបានជិះមូតូ ដេញតាមពីក្រោយ ព្រមទាំងស្រែកចោរៗ ពេលនោះ មានអ្នកដំណើរបានជិះដេញតាម រហូតដល់មុខខារ៉ាអូ ខេនគរសំរិទ្ធ បានស្ទាក់ឃាត់ជនសង្ស័យទាំង២នាក់ បាន ហើយប្រគល់ឲ្យយសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនជា បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់