ក្រោយពីបញ្ចប់ការប្រកួត Play Off វគ្គ ១៦ ក្រុមចុងក្រោយកន្លងមក គេបានរកឃើញក្រុមចំនួន ៨ ហើយដែលនឹងឡើងទៅកាន់វគ្គបន្ទាប់ ខណៈក្រុមអាសីុទាំង ៣ ជប៉ុន, កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអីឌីត បានជ្រុះចេញពីការប្រកួតនេះ។
បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ រយៈពេល ៣ ថ្ងៃកន្លងមក FIFA World Cup U-20 ដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ បានរកឃើញក្រុមខ្លាំងទាំង ៨ ដែលនឹងប្រកួតនៅប៉ុន្មានថ្ងៃទៀតនេះ។ យ៉ាងណាវិញ ក្រុមអាស៊ី មិនមានវត្តមានក្នុងវគ្គបន្ទាប់ឡើយ ក្រោយពីប្រកួតចាញ់ នៅក្នុងវគ្គ Play Off ១៦ ក្រុមចុងក្រោយនេះ។ ក្រុមដែលនឹងឡើងទៅវគ្គបន្តមាន វីណេហ្សូអេឡា, ព័រទុយហ្គាល់, អ៊ុយរ៉ាហ្គាយ, ហ្សាំប៊ី, អង់គ្លេស, ម៉ិកស៊ីកូ, អ៊ីតាលី និងអាមេរិក។
ខាងក្រោមនេះជាលទ្ធផលនៃការប្រកួតវគ្គ ១៦ក្រុមចុងក្រោយកន្លងមក៖
វីណេហ្សូអេឡា ១-០ ជប៉ុន ( ម៉ោងបន្ថែម )
កូរ៉េខាងត្បូង ១-៣ ព័រទុយហ្គាល់
អ៊ុយរ៉ាហ្គាយ ១-០ អារ៉ាប៊ីសាអីឌីត
អង់គ្លេស ២-១ កូស្តារីកា
ហ្សាំប៊ី ៤-៣ អាឡឺម៉ង់ ( ម៉ោងបន្ថែម )
ម៉ិកស៊ីកូ ១-០ សេណេហ្គាល់
បារាំង ១-២ អ៊ីតាលី
អាមេរិក ៦-០ ញូហ្សេលេន
មតិយោបល់