ព័ត៌មានជាតិ

ល្បិចចោរឥឡូវឡូយមែន! តែចុងក្រោយជាប់ខ្នោះ

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ធ្វើសកម្មភាពលួចម៉ូតូបាន៥០០ម៉ែត្រ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យដឹកនាំ កម្លាំងល្បាតដោយលោក ឯម ភារី នាយរងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យ១នាក់ ភ្លាមៗ ជនរងគ្រោះមានឈ្មោះសម អង្គារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះកើតហេតុលេខ១៥៥ ផ្លូវលំ ក្រុមទី៣ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ រាជ សៀវហ្វុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីរៀនហើយទុកម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FU-3434 ហើយខ្លួនបានអង្គុយលេងមុខផ្ទះជួយលក់ចាប់ហ៊ួយឲ្យម្តាយ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូស៊ុយសាគីស្តេប ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ1H-1408 មកឈប់ចម្ងាយ២០ម៉ែត្រពីផ្ទះកើតហេតុខាងលើ ហើយមនុស្សប្រុសម្នាក់បានដើរចូលមកទិញទឹកតែអូឈីក១ដប រួចនិងទិញបារីម៉ៃសាវែនមួយពាន់បន្ទាប់មកជនរងគ្រោះបានដើរចូកក្នុងយកបារីឲ្យស្រាប់តែយកបារីមកជនសង្ស័យបានលួចយកសោម៉ូតូជនរងគ្រោះទុកលើទូចាក់យកម៉ូតូជនរងគ្រោះជិះរត់គេចខ្លួនតែត្រូវជនរងគ្រោះនិងប្រជាពលរដ្ឋស្រែកឆោឡោនិដេញតាមពេលនោះបានជួបនិងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ កំពុងល្បាតក៏ដេញតាមរហូតជនសង្ស័យបានផ្តួលម៉ូតូជនរងគ្រោះរត់គេចខ្លួនបាត់ស្រមោល។

ហើយសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួនបានបក្ខពួកម្នាក់និងម៉ូតូស្តេប១គ្រឿងនិងម៉ូតូជនរងគ្រោះយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យចាត់ការតាមនិតិវិធី៕

មតិយោបល់