នេះគឺជារឿងដ៍ចម្លែកមួយ ដែលប្រធានក្រុមស្តេចស Real Madrid កីឡាករ Sergio Ramos មានបំណងចង់ឲ្យក្លិបបីសាចក្រហម Manchester United ទិញយក Antonie Griezmann ពីក្លិប Atletico Madrid ។
បើតាម Goal បានឲ្យដឹងថា ខ្សែការពារដ៍ឆ្នើមរបស់ក្រុមយក្ស Real Madrid គឺ Sergio Ramos សប្បាយចិត្តដែល Man Utd ទិញ Griezmann ប្រសិនបើខ្សែប្រយុទ្ធរូបនេះ ចាកចេញពី Atletico Madrid នោះ Real Madrid នឹងកាន់តែប្រសើរនៅ Laliga ។ Ramos បានបន្ថែមថា Griezmann គឺជាកីឡាករដ៍គ្រោះថ្នាក់មួយរូប ហើយប្រសិនបើរូបគេចាកចេញពី Atletico Madrid មែននោះ Laliga នឹងកាន់តែងាយស្រួលសម្រាប់ Real Madrid ក្នុងការដណ្តើម។
កីឡាកររូបនេះ បានបញ្ជាក់ទៀតថា ថ្វីបើ Barcelona គឺជាក្រុមប្រជែងសំខាន់បំផុតសម្រាប់ពួកគេ តែក្រុមផ្សេងទៀត ក៍ជាឧបសគ្គសម្រាប់ Real ផងដែរ ហើយអ្វីដែលសំខាន់គឺ វត្តមានរបស់ Griezmann នៅ Atletico Madrid ដែលវាបានបន្ថែមនូវក្រុមដ៍គ្រោះថ្នាក់សម្រាប់ Real Madrid ។
ដូច្នេះហើយ Ramos ជឿជាក់ថា ការទិញយក Griezmann ពីសំណាក់ Man Utd និងក្លាយជាចំណែកដ៍សំខាន់មួយ ដែលអាចធ្វើឲ្យ Real Madrid កាន់តែខ្លាំង និងអាចប្រជែងពាន Laliga បានយ៉ាងងាយជាមួយ Barcelona។




មតិយោបល់