អចលន​ទ្រព្យ

ផ្សាររាត្រី Beach Container ក្រុងព្រះសីហនុ នឹងបើកដំណើរការនៅតំបន់ឆ្នេរអូឈើទាល

ក្រុងព្រះសីហនុ ជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ នៅកម្ពុជាយើង ដែលបច្ចុប្បន្នហាក់កំពុងមានសន្ទុះកើនឡើង គួរកត់សម្គាល់លើវិស័យអចលនទ្រព្យ និងបានទាក់ទាញគម្រោងវិនិយោគជាច្រើន ពិសេសនៅតំបន់ឆ្នេរសមុទ្រតែម្តង ហើយថ្មីៗខាងមុខនេះ វត្តមានផ្សាររាត្រី Beach Container មួយទៀត នឹងត្រូងបង្ហាញខ្លួន នៅឆ្នេរសមុទ្រអូឈើទាល។

តាមរយ:ការសំភាសន៍ជាមួយលោក ដូណា ម្ចាស់ភាគហ៊ុនមួយរូបនៃគម្រោងនេះ បានឲ្យដឹងថា ផ្សាររាត្រី Beach Container ក្រុងព្រះសីហនុ បានធ្វើឡើងក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បន្ថែម ដោយលោកយល់ឃើញថា នៅក្រុងព្រះសីហនុ នាពេលរាត្រី ពុំសូវមានកន្លែងដើរកម្សាន្ត សម្រាប់ភ្ញៀវទេសចរណ៍ ទើបលោក និងមិត្តភក្តបានចាប់ដៃគូវិនិយោគបង្កើត គម្រោងផ្សាររាត្រី Beach Container ឡើង។

លោកបានបន្ថែមថា ផ្សាររាត្រីនេះ នឹងបើកដំណើរការនៅចន្លោះខែសីហាខាងមុខ ដែលឋិតលើផ្ទៃដីទំហំប្រមាណជា ៩០០ ម៉ែត្រការ៉េ នឹងជាតំបន់ពាណិជ្ជកម្ម ក៏ដូចជាកន្លែងកម្សាន្តរួមទាំងមាន Concert Original Song ផងដែរ ។

គួរបញ្ជាក់ផងដែរថា ផ្សាររាត្រី Beach Container មានទីតាំងនៅឆ្នេរអូឈើទាល ជិតអតីតបន្ទាយប៉េអឹមចាស់៕

មតិយោបល់