ការឈឺជង្គង់ គឺជាបញ្ហាទូទៅបំផុតដែលមនុស្សស្ទើរតែគ្រប់គ្នាតែងជួបប្រទះ ជាពិសេសនៅពេលឈានដល់វ័យចំណាស់បន្តិច។ ការឈឺចាប់បែបនេះ បណ្តោលមកពីរលាកសន្លាក់ ហើយលំបាកក្នុងការធ្វើសកម្មភាព រត់ ឬដើរឡើយ។
បើយោងតាមគេហទំព័រ naturalmedicinebox បានបង្ហាញថា បញ្ហាឈឺជង្គង់កើតឡើងដោយសារតែ របួសសរសៃគន្លាក់ឆ្អឹង ឬសរសៃពួរ ក្នុងអំឡុងពេលធ្វើសកម្មភាព ឬលេងកីឡា, វ័យចំណាស់, រលាកសន្លាក់ ឬកើតជំងឺពុកឆ្អឹង, ហើមជង្គង់…។ តែសំណាងល្អ បញ្ហាឈឺជង្គង់អាចព្យាបាលជាសះស្បើយទាំងស្រុង ដោយប្រើប្រាស់វិធីធម្មជាតិតែមួយមុខប៉ុណ្ណោះ។
ធាតុផ្សំៈ
ប្រេងដូង ១ពែង
របៀបអនុវត្តៈ
១.អ្នកត្រូវរំពុះប្រេងដូងចំនួ៣នាទី ដោយប្រើកំដៅមធ្យម។
២.នៅពេលដែលប្រេងដូងថយកំដៅ(ក្តៅឧណ្ឌ) អ្នកត្រូវលាបឲ្យសព្វពេញជង្គង់។
៣.ទុកចោលចំនួន ២ទៅ៣ម៉ោង ដើម្បីឲ្យល្បាយធ្វើសកម្មភាព ទើបលាងសម្អាតចេញ។
៤.សូមអនុវត្តមួយថ្ងៃពីរដងជាប្រចាំ ជំងឺនឹងឆាប់ជា។
ប្រេងដូងត្រូវបានគេទទួលស្គាល់ថា មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដែលមានអនុភាពខ្លាំងបំផុត។ ដូច្នេះ ប្រសិនបើអ្នកព្យាយាមអនុវត្តបានទៀតទាត់ បញ្ហាឈឺជង្គង់នឹងរលាយបាត់យ៉ាងឆាប់រហ័ស៕
មតិយោបល់