ព័ត៌មានជាតិ

ជនសង្ស័យលួចម៉ូតូ របស់ស្ត្រីជាទាហានម្នាក់ ក្នុងស្តាតចាស់ ដោយសុវត្ថិភាព

ភ្នំពេញ: ពលរដ្ឋបានរាយការណ៍ប្រាប់ Post News ថា នៅវេលាម៉ោង ៤ និង៥៥នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ម្ដុំបរិវេណស្ដាតចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីជនសង្ស័យម្នាក់ បានលួចម៉ូតូ ពីស្រ្តីម្នាក់ មានមុខរបរជាទាហាន បានដោយសុវត្ថិភាព។

ជនរងគ្រោះឈ្មោះ វង្ស សុខាវីន ស្នាក់នៅផ្ទះលេខ ១៨៧ ផ្លូវលេខ ៣១បេតេ ភូមិសន្សំកុសល១ សង្កាត់បឹងជំពុន ខណ្ឌមានជ័យ។ ម៉ូតូដែលបាត់ម៉ាកស្គូពី ពណ៌សលាយបៃតង ពាក់ស្លាកលេខ 1BO-2042។

ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីស្រាវជ្រាវ និងតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោស តាមផ្លូវច្បាប់៕

មតិយោបល់