ព័ត៌មានជាតិ

ក្មេងស្រី​រាំ​ស្រាត​តាម​ចិញ្ចើមផ្លូវ ត្រូវ​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​

​ចិន​៖​ថ្មីៗ​នេះ​ដែរ​មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតមានឡើង​ខណៈដែល​រូបភាព​រាំ​ស្រា​តរបស់​ក្មេងស្រី​ម្នាក់​ត្រូវបាន​គេ​ចែកចាយ​តៗ​គ្នា​ពេល​បណ្តាញ​សង្គម​នៅក្នុង​ប្រទេស​ចិន​។​
​ហេតុការណ៍​នេះ​ត្រូវបាន​គេ​ដឹង​ថា​វា​បាន​កើតឡើង​នៅក្នុង​ទីក្រុង Hefei ខេត្ត Anhui ដែល​ជា​កន្លែង​ក្មេងស្រី​ម្នាក់​នោះ​ឈរ​រាំ​ដោយ​គ្មាន​ស្លៀក​សម្លៀក​បំពាក់​អ្វី​ទាំងអស់​។ ទង្វើ​របស់​នាង​បាន​ធ្វើឲ្យ​អ្នក​ថ្មើរជើង​ទាំងអស់​ចោម​រោម​មើល​យ៉ាងច្រើន ហើយ​បាន​យក​ទូរស័ព្ទដៃ​ថត​រូបភាព​ទុក​ទៀត​ផង​។ បើ​តាម​អ្នកលក់ដូរ​ប្រុស​ម្នាក់​បានឲ្យដឹងថា ក្មេង​ម្នាក់​នោះ​មាន​កម្ពស់​ប្រហែលជា ១.៦o ម៉ែត្រ មុខមាត់​ស្អាតបាត បាន​ឈរ​រាំ​ស្រាត​នៅ​ក្នុង​កំឡុង​ម៉ោង ៥ ល្ងាច បើទោះជា​មាន​មនុស្ស​ច្រើន​ដើរ​ឆ្លងកាត់​ទីនោះ​ក៏ដោយ ប៉ុន្តែ​នាង​មិន​ខ្វល់ ហើយ​ថែមទាំង​ញញឹម​ដាក់​កាមេរ៉ា​នៅពេលដែល​គេ​ថត​រូបនាង​។ រយៈពេល​ប្រហែលជា ១០ នាទី​ក្រោយមក​ក្រុម​សន្តិសុខ​ដែល​ការពារ​នៅ​ទីនោះ​បាន​ណែនាំ​ឲ្យ​នាង​ស្លៀក​សម្លៀកបំពាក់ ហើយ​នាំ​នាង​ត្រឡប់​ទៅផ្ទះ​វិញ​ប៉ុន្តែ​នាង​បដិសេធ ហើយ​បន្ត​ឈរ​កាច់រាង​ទៀត​។ រហូតដល់​ប៉ូលិស​មកដល់ ទើប​នាង​ស្លៀកពាក់​ខោអាវ​ថ្មី​ហើយ​ចាកចេញ​ពី​កន្លែងកើតហេតុ​។​
Chinanude
​មនុស្ស​ដែល​ធ្វើការ​នៅ​ទីនោះ​បាន​និយាយថា ពួកគេ​ធ្លាប់​បាន​ជួប​ក្មេងស្រី​ម្នាក់​នេះ​ជា​ច្រើន​ដង ពេលខ្លះ​នាង​ស្លៀកពាក់​ស្អាតបាត តែ​ពេល​ខ្លះ​ទៀត​នាង​ស្លៀកពាក់​ពិបាក​មើល​ណាស់​។ ពួកគាត់​បាន​បន្ត​ទៀត​ថា តំបន់​នេះ​ត្រូវបាន​ការពារ​នៅពេល​ដែល​ក្មេង​ស្រី​នោះ​បាន​បទ​ជើង​តូច​នៅក្នុង​សួន​ខាងស្តាំ​ជាប់​នឹង​ចិញ្ចីម​ផ្លូវ​ដើរ​។ អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេត​ភាគច្រើន​យល់ថា ក្មេងស្រី​ម្នាក់​នេះ​មាន​បញ្ហា​ផ្លូវចិត្ត​បាន​ជា​ហ៊ាន​ធ្វើ​រឿង​បែបនេះ​៕​

មតិយោបល់