ភ្នំពេញ ៖ ផ្ទះល្វែងនៅខាងជើងផ្សារសំណង់១២ ឆ្លងចរន្តអគ្គិសនី ឆាបឆេះបង្កការភ្ញាក់ផ្អើលដល់រថយន្តពន្លត់ ចុះមកអន្តរាគមន៍ ស្ថិតនៅផ្ទះលេខ៧F ផ្លូវ២៦៥ ភូមិ១៣ ក្រុម៣៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង១០ និង២០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ផ្ទះកើតហេតុខាងលើមានផ្សែងហ៊ុយចេញពីជាន់ទី១ ក៏បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្ដិ៍ ខណ្ឌទួលគោក ចុះមកអន្តរាគមន៍ជួយពន្លត់ទាន់ពេលវេលាដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង។ក្នុងការពន្លត់អគ្គីភ័យនេះលោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌទួលគោកបញ្ជូនកម្លាំងប្រជាការពារ សហការជាមួយមន្ត្រីនគរបាលនិងឡានទឹកផងដែរដើម្បីសម្រួលចរាចរណ៍។
នគរបាល បានបញ្ជាក់ថា ករណីអគ្គីភ័យខាងលើគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីដោយម្ចាស់ជាន់ទី១ ទៅធ្វើការ ដោយមានម្ចាស់ជាន់ក្រោមចាក់សោបើកទ្វារឲ្យខាងកម្លាំងជំនាញចូលឡើងទៅបាញ់ ទឹកពន្លត់ភ្លើងឆេះ នេះ អស់រយះពេល៤៥នាទី។ម្ចាស់ផ្ទះឈ្មោះ ចាប សុជាតិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាមន្ត្រីរាជការ។
បច្ចុប្បន្នអគ្គីភ័យត្រូវបានពន្លត់ទាំងស្រុងហើយ និងមិនទាន់ដឹងទំហំនៃការខូចខាតទេ ដោយមិនមានការបញ្ជាក់ពីភាគីម្ចាស់ផ្ទះដោយសារសោកស្តាយ និងរឿងទាំងនេះកើតឡើង៕
ព័ត៌មានជាតិ
មតិយោបល់