ខ្សែបម្រើរបស់ក្រុម Bayern Munich កីឡាករ Arturo Vidal នៅតែបន្តការណែនាំខ្សែប្រយុទ្ធឆ្នើម Alexis Sanchez ឲ្យចាកចេញពីក្រុមកាំភ្លើងធំ Arsenal ។
ថ្វីបើ Sanchez បានបន្តការចុះកិច្ចសន្យាជាមួយ Arsenal ក៍ពិតមែន តែកីឡាករ Arturo Vidal នៅតែព្យាយាម ពន្យល់ឲ្យ ខ្សែប្រយុទ្ធរូបនេះ មកកាន់ Bayern Munich ។ Vidal បានប្រាប់ទៅ មិត្តរួមជាតិរបស់គេថា នៅ Bayern Munich រូបគេ នឹងមានអនាគតល្អជាងនៅ Arsenal ព្រោះថា ទីនេះមានអ្វីៗគ្រប់យ៉ាងទាំងអស់។ កីឡាកររូបនេះ បានបន្ថែមទៀតថា នៅអាឡឺម៉ង់ Sanchez អាចឈ្នះពានបានយ៉ាងច្រើនជាមួយក្លិប ព្រោះទីនេះមានសុទ្ធសឹងធនធានកីឡាករឆ្នើមៗច្រើន។ ម្យ៉ាងវិញទៀត Bayern Munich ជាក្រុមដែលគួរឲ្យភ័យខ្លាចនៅអឺរ៉ុប ដោយហេតុនេះហើយ ការមកកាន់អាឡឺម៉ង់ នឹងធ្វើឲ្យ Alexis Sanchez កាន់តែល្បីល្បាញជាងមុន។
គួរបញ្ជាក់ផងដែរថា Arturo Vidal និង Alexis Sanchez គឺជាមិត្តរួមក្រុមក្នុងជម្រើសជាតិឈីលីជាមួយគ្នា។




មតិយោបល់