ព័ត៌មានជាតិ

សមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា ឃាត់ខ្លួនជនបរទេសចំនួន៥៥នាក់និងជនជាតិវៀតណាម គ្មានឯកសារត្រឹមត្រូវចំនួន១១នាក់

ភ្នំពេញៈ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៦នាទីព្រឹកនេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យគោលដៅ ស្ថិតតាមបណ្តោយមាត់ទន្លេ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ បានពិនិត្យឃើញមានជនបរទេសចំនួន ៥៥នាក់ ស្រី ១៩នាក់ និងជនជាតិវៀតណាម មានឯកសារអន្តោប្រវេសន៍ត្រឹមត្រូវ ក្នុងនោះដែរគ្មានឯកសារត្រឹមត្រូវចំនួន ១១នាក់ ស្រី ៤នាក់។

បញ្ជូនជនបរទេសចំនួន ១១នាក់ ស្រី៤នាក់ ជាជនជាតិវៀតណាម (គ្មានឯកសារ និងកាន់ឯកសារថតចម្លង) និងដកយកបង្កាន់ដៃអ៣ ចំនួន ៤០ច្បាប់ (ពុំមានកាលបរិច្ឆេទច្បាស់លាស់) មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕

មតិយោបល់