ជាទូទៅផ្លែប៊ឺរ ត្រូវបានគេប្រើសម្រាប់ថែរក្សាសក់ និងស្បែក ព្រោះវាមានផ្ទុកអាស៊ីតខ្លាញ់ ព្រមទាំងប្រូតេអ៊ីនដ៏មានឥទ្ធិពលបំផុត។ លើសពីនេះទៅទៀត ការបញ្ចូលផ្លែប៊ឺរទៅក្នុងរបបអាហារជាប្រចាំ អាចជួយដោះស្រាយបញ្ហាកើតមុន ផ្តល់សំណើមដល់ស្បែក ជួយពន្យាភាពចាស់ និងធ្វើឲ្យស្បែកមានភាពភ្លឺរលោងស្អាតជានិច្ច។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឺការប្រើប្រាស់ផ្លែប៊ឺមានសុវត្ថិភាពចំពោះស្បែក១០០ភាគរយ ហើយគ្មានផលប៉ះពាល់ដូចជាការប្រើប្រាស់ផលិតគីមីមួយចំនួនឡើយ។
វិធីទី១.ផ្លែប៊ឺរ ទឹកឃ្មុំ និងទឹកក្រូចឆ្មា
១.យកសាច់ផ្លែប៊ឺរទុំមួយផ្លែ ទឹកក្រូចឆ្មាស្រស់មួយស្លាបព្រាបាយ និងទឹកឃ្មុំមួយស្លាបព្រាបាយ លាយបញ្ចូលគ្នាឲ្យរលាយក្លាយជាល្បាយតែមួយ។
២.ចាប់ផ្តើមលាបនៅលើផ្ទៃមុខ នឹងក ដោយប្រើកម្លាំងថ្នមៗ។
៣.ទុកចោលរយៈពេល១៥នាទី មុននឹងលាងសម្អាតចេញជាមួយទឹកធម្មតា។
វិធីទី២.ផ្លែប៊ឺរ ស៊ុតស និងចេក
១.យកសាច់ផ្លែប៊ឺរទុំមួយផ្លែ ចេកណាំវ៉ាមួយផ្លែ ស៊ុតសមួយគ្រាប់ កិនបញ្ចូលគ្នាឲ្យក្លាយជាល្បាយតែមួយ។
២.ចាប់ផ្តើមអនុវត្តថ្នមៗឲ្យពេញផ្ទៃមុខ នឹងតំបន់ក។
៣.ទុករយៈពេល៣០នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។
វិធីទាំងពីរយ៉ាងនេះអ្នកអាចប្រើប្រាស់មួយណាក៏បានដែរ ប៉ុន្តែសូមព្យាយាមអនុវត្តរៀងរាល់ពេលល្ងាចមួយសប្តាហ៍ឲ្យបាន៣ដង ផ្ទៃមុខរបស់អ្នកនឹងប្រែជាស្រស់ស្អាតដូចបំណង៕

ប្រភពៈ boldsky
មតិយោបល់