ព្រៃវែងៈ កាលពីវេលាម៉ោង ១០និង ១៥នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេសាង ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃឹម យ៉ុល ប្រធានមន្ទីរយុត្តិធម៌ស្ដីទី បានចុះបង្ក្រាបករណីគ្រឿងញៀននៅ នៅភូមិប្រហូត ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យបាន ១នាក់ ក្រោយពីការស្តាប់ចម្លើយកម្លាំងបានឃាត់ខ្លួនជនសង្ស័យ ២នាក់បន្ថែមទៀត និងបានដកហូតវត្ថុតាងសរុបមាន ម្សៅក្រាមពណ៌សចំនួន ១៥១កញ្ចប់, ទូរស័ព្ទចំនួន ០៥គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងឧបករណ៍ជក់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់