នាពេលបច្ចុប្បន្ន តាមការប៉ាន់ប្រមាណប្រាក់ចំណូលរបស់កសិករ មានប្រមាណ ៣០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងការប្រមូលផលស្ករពីដើមត្នោត ហើយតម្រូវការទីផ្សារកំពុងកើនឡើងខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌ជាតិ។
លោក ហុង ហឿន ប្រធានសហគមន៍អភិវឌ្ឍន៍កសិកម្មតោ្នតកំពង់ស្ពឺ បានឲ្យដឹងថា ក្រោយពេលស្ករតោ្នតកំពុងទទួលបាន ម៉ាកសម្គាល់ភូមិសាស្រ្ត GI គឺទទួលបានការចាប់អារម្មណ៍ច្រើនពីទីផ្សារក្នុងស្រុក និងក្នុងតំបន់ រួមមាន ប្រទេសថៃ និងវៀតណាម។
ជាក់ស្តែង វាទទួលបានភាពពេញនិយមនៅលើទីផ្សារ និងតម្លៃបន្តកើនឡើង តែសហគមន៍មិនអាចផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ ដល់តម្រូវការទីផ្សារបាននោះទេ។
លោកធ្លាប់បានឲ្យដឹងដែរថា ការផ្គត់ផ្គង់ស្ករត្នោត គឺអាស្រ័យទៅតាមការបញ្ជាទិញពីក្រុមហ៊ុន ជាក់ស្តែងក្នុងឆ្នាំ ២០១៥ មានការបញ្ជាទិញស្ករត្នោតប្រមាណ ១៥០តោន ហើយរំពឹងការកើនឡើងខ្ពស់ជាបន្តបន្ទាប់។
កាលពីឆ្នាំ ២០១៦ ក្រុមហ៊ុន Unilever ក៏បានបង្ហាញពីបំណងចង់ទិញស្ករតោ្នតពី សមាគមស្ករតោ្នតខេត្តកំពង់ស្ពឺ ចំនួន២០០០តោន ក្នុងមួយឆ្នាំ ដោយតម្រូវឲ្យសមាគមជ្រើសរើសក្រុមតំណាងណាមួយ ប្រមូលស្ករត្នោត នឹងធ្វើការងារនេះជាមួយក្រុមហ៊ុន។
គួរជម្រាបដែរថា ក្នុងសហគមន៍ស្ករតោ្នតខេត្តកំពង់ស្ពឺ មានសមាជិកសរុប ១៧៨នាក់ និងមានដើមត្នោតប្រមាណ ១សែនដើម៕
មតិយោបល់