ព័ត៌មានជាតិ

សមត្ថកិច្ចស្ទឹងមានជ័យមានការលាក់បាំងព័ត៌មាន ក្រោយពីប្រជាពលរដ្ឋចាប់បានជនសង្ស័យម្នាក់!

ភ្នំពេញ: ស្ត្រីម្នាក់បានខលប្រាប់សមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យថាឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយសមត្ថកិច្ចមូលដ្ឋានចុះទៅវាយខ្នោះជនសង្ស័យយកមកប៉ុស្ដិ៍ស្ទឹងមានជ័យចូលបន្ទប់បាត់ទោះអ្នកសារព័ត៌មានជាច្រើននាក់សុំថតយករូបភាពនិងយកព័ត៌មាននេះក៏មិនបានដែរ។

កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចមូលដ្ឋានចុះទៅវាយខ្នោះជនសង្ស័យយកមកប៉ុស្ដិ៍ស្ទឹងមានជ័យចូលបន្ទប់បាត់ទោះអ្នកសារព័ត៌មានជាច្រើននាក់សុំថតយករូបភាពនិងយកព័ត៌មាននេះក៏មិនបានដែរ។

ជនរងគ្រោះមានឈ្មោះ ភិន សុភី ភេទស្រី អាយុ២៣ឆ្នាំមុខរបរជានិស្សិតឆ្នាំទី១ ស្នាក់នៅបន្ទប់ជួលក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណនោះទេ ព្រោះភ្លាមៗសមត្ថកិច្ចមូលដ្ឋានវាយខ្នោះយកចូលបន្ទប់ក្នុងប៉ុស្ដិ៍បាត់។

យោងតាមសម្ដីនារីរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុរូបគាត់បានចាក់សោបន្ទប់នៅជាន់ក្រោម ហើយទៅរកទិញអីវ៉ាន់។ បន្ទាប់មកជនរងគ្រោះក៏បានមកវិញ ហើយបានប្រទះឃើញជនសង្ស័យម្នាក់បានដើរយួរថង់សម្រាប់ដាក់កុំព្យូទ័រ ដោយជនរងគ្រោះចំណំថង់របស់ខ្លួន ក៏ឃាត់ខ្លួនជនសង្ស័យសួរនាំនិងឆែកឆែរកឃើញកុំព្យូទ័រ និងទូរសព្ទដៃម៉ាកអាយហ្វូនហ្វាយ១គ្រឿងរបស់គាត់ ហើយជនរងគ្រោះក៏បានស្រែកឆោឡោឡើងបង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយចាប់នៅកន្លែងបានភ្លាមៗតែម្ដង។ ខណ:ពេលនោះដែរ ជនរងគ្រោះក៏បានខលទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យឲ្យចុះទៅកន្លែងកើតហេតុ ហើយសមត្ថកិច្ចមូលដ្ឋានបានចុះទៅវាយខ្នោះជនសង្ស័យខាងលើដឹកយកមកប៉ុស្ដិ៍ចូលក្នុងបន្ទប់ភ្លាមៗ បើកទោះបីអ្នកសារព័ត៌មានជាច្រើននាក់បានចុះមកយកព័ត៌មានក៏មិនឲ្យចូលនោះដែរ។

បច្ចុប្បន្នជនសង្ស័យម្នាក់ខាងលើត្រូវបានសមត្ថកិច្ចកំពុងសួរនាំនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ ចំណែកដោយឡែកនារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ ហើយវត្ថុតាងដែលជនសង្ស័យលួចបានសម្រេចនោះក៏ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅវិញផងដែរ៕

//youtu.be/fIEKhgg6E4M

មតិយោបល់