ស្ទឹងត្រែងៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីស្ទឹងត្រែង បានឲ្យដឹងថា ចាប់ពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នឹងធ្វើការភ្ជាប់ចរន្តអគ្គិសនី ពីចំណុចវារីអគ្គិសនីសេសានក្រោម២ រហូតដល់ភូមិស្រែគថ្មី ឃុំស្រែគរ ស្រុកសេសាន តាមរយៈខ្សែបណ្តាញបញ្ជូនរងអគ្គិសនីតង់ស្យុងមធ្យម ៣៥គីឡូវ៉ុល ដែលបានសាងសង់រួច ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅខាងលើ មានការប្រុងប្រយ័ត្នដោយហាមឡើងបង្គោល និងការសាងសង់សំណង់ផ្សេងៗ នៅជិតខ្សែបញ្ជូនរងអគ្គិសនី ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ៕
ព័ត៌មានជាតិ
មតិយោបល់