ព័ត៌មានជាតិ

ប្តីស្លាប់និងប្រពន្ធមានផ្ទៃពោះរបួសធ្ងន់ ក្រោយរថយន្ត….

បាត់ដំបង: គ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើងដោយប្តីស្លាប់ និងប្រពន្ធមានផ្ទៃពោះរងរបួសធ្ងន់ ក្រោយពីរថយន្តដឹក៥តោន បើកក្នុងល្បឿនលឿន រ៉េចង្កូតបុកទៅម៉ូតូសណ្តោងរម៉ក២នាក់ប្តីប្រពន្ធ ដែលជិះបញ្ច្រាសទិសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង វេលាម៉ោង២ និង៤០នាទី រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥៧ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹក៥តោន បើកបរក្នុងល្បឿនលឿន រ៉េចង្កូតបុកម៉ូតូសណ្តោងរម៉ក ដែលបើកបរបញ្ច្រាសទិសគ្នា បន្ទាប់មកអ្នកបើករថយន្តរត់គេចខ្លួនបាត់។ ស្រ្តីរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ កម្លាំងជំនាញបានសហការជាមួយមូលដ្ឋានធ្វើការវាស់វែង និងនាំយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់