ព័ត៌មានជាតិ

Update៖ នគបាលអន្តោប្រវេសន៍បន្តឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១៤នាក់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ នៅព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៦ព្រឹក ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យគោលដៅ ស្ថិតនៅភូមិអូរអណ្តូង និងភូមិបឹងព្រលឹត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

នគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានពិនិត្យឃើញមានជនបរទេសចំនួន ២៩ នាក់ ស្រី ៥នាក់ ជនជាតិវៀតណាម មានឯកសារអន្តោប្រវេសន៍ត្រឹមត្រូវ ក្នុងនោះ ជនជាតិវៀតណាម ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ចំនួន ១៤ នាក់ ស្រី ២ នាក់ ។

បញ្ជូនជនបរទេសចំនួន ១៤ នាក់ ស្រី ២ នាក់ ជាជនជាតិវៀតណាមទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់ ៕

មតិយោបល់