កំពង់ចាមៈ ជនសង្ស័យជាស្ត្រីស្រស់ស្អាតម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីលួច ដែលបានការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ហើយត្រូវបានលោក សោ សុតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៣៤៨ ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ពីបទលួចដែលប្រព្រឹត្តកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្កកំពង់ចាម។
គួរបញ្ជាក់ផងដែរថា កាលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានបង្ក្រាបបទល្មើស លួច ហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ វណ្ណៈ សេងហួយ ហៅរី ភេទស្រី អាយុ២២ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅភូមិថ្មី ឃុំក្រឡា ខេត្កកំពង់ចាម។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ទៅតាមបញ្ញត្តិច្បាប់មាត្រា ៣៥៣និង៣៥៦ នៃក្រមព្រហ្មទណ្ឌ៕
មតិយោបល់