ព័ត៌មានជាតិ

ជិះម៉ូតូចេញពីទិញម្ហូបបន្លែ ត្រូវចោរឆក់ការបូបអស់លុយ១ពាន់ដុល្លារ

ភ្នំពេញៈ ២នាក់ប្តីប្រពន្ធជិះម៉ូតូចេញពីទិញម្ហូបបន្លែពីផ្សារបំណងទៅផ្ទះតែមកដល់ទល់មុខឧតុនិយម ត្រូវចោរឆក់កាបូបអស់លុយ១ពាន់ដុល្លារនិងទូរសព្ទ១គ្រឿង,អត្តសញាណប័ណ្ណរួមទាំងឯកសាមួយចំនួនទៀត។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទល់មុខឧតុនិយម តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាប ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើមិនត្រូវបានស្គាល់ឈ្មោះនិងអត្តសញ្ញាណនោះទេ។
ម៉ូតូដែលពួកគាត់ទាំង២នាក់ប្តីប្រពន្ធជិះនោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ០១២ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ1BK- 7479។

តាមបុរសជាប្តីបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ជិះម៉ូតូចេញពីទិញម្ហូបបន្លែនៅផ្សារបំណងទៅផ្ទះដោយជិះម៉ូតូតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី តែមកដល់ចំណុចទល់មុខឧតុនិយមក៏លេខមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះម៉ូតូមកក្បែរម៉ូតូ គាត់ហើយបានធ្វើសកម្មភាពឆក់យកកាបូបពណ៌ខៀវដែលប្រពន្ធរបស់គាត់ទុកនៅលើកែបម៉ូតូពីក្រោយខ្នងគាត់ជាប្តី ហើយប្រពន្ធគាត់ជិះពីក្រោយដែលនៅក្នុងកាបូបនោះមានលុយចំនួន១ពាន់ដុល្លារ,ទូរសព្ទ១គ្រឿង,អត្តសញាណប័ណ្ណនិងឯកសាមួយចំនួនទៀត ហើយពួកវាបានជិះម៉ូតូគេចខ្លួនបាត់ទោះបីគាត់ខំជិះម៉ូតូដេញពួកវាក៏មិនទាន់។

ក្រោយពេលកើតហេតុទាំង២នាក់ប្តីប្រពន្ធបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបដើម្បីឲ្យនគរបាលកំណត់មុខសញ្ញាជនសង្ស័យ៕

មតិយោបល់