ប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ទី ១១ មានភ្ជាប់មុខងារពិសេសថ្មីមួយ ដែលវាអាចលុបកម្មវិធីដែលមិនប្រើប្រាស់ ឬកម្រប្រើចេញពី iDevices (iPhone, iPad, & iPod Touch) ដោយស្វ័យប្រវត្តិ ប៉ុន្តែ នៅរក្សាឯកសារ និងការកំណត់ផ្សេងៗសម្រាប់ប្រើប្រាស់ពេលក្រោយ។
មុខងារដែលឈ្មោះថា Offload Unused Apps នេះ ត្រូវបានបង្កើតឡើងសម្រាប់ iOS Devices មានទំហំមេម៉ូរីតូចត្រឹម 16GB ដើម្បីឱ្យអ្នកប្រើប្រាស់អាចសន្សំសំចៃចន្លោះមេម៉ូរីទំនេរក្នុងឧបករណ៍របស់ខ្លួនបានដោយងាយ។ សម្រាប់កម្មវិធីដែលបានលុប នឹងប្រែជាពណ៌ប្រផេះនៅលើ Home Screen ហើយបើចង់បញ្ចូលវាឡើងវិញ លោកអ្នកគ្រាន់តែចុចមួយប៉ះលើវាប៉ុណ្ណោះ។
ដើម្បីធ្វើដូចនេះ លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Settings -> General -> iPhone Storage រួចចុចបើកលើ Offload Unused Apps ជាការស្រេច៕
ប្រភពព័ត៌មានៈ theverge
មតិយោបល់