ព័ត៌មានជាតិ

បាញ់ប្លន់ទៀតហើយនៅខេត្តក្រចេះ តែដូចមិនទាន់ឃើញតំរុយលោកចោរ ម្ដងណាឡើយ

ក្រចេះ÷ ម្ចាស់ផ្ទះម្នាក់​ជាបុរសរងគ្រោះ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពេល​មក​ដល់​មន្ទីរពេទ្យ​ដោយសារ​គ្រុមចោរ​ប្រដាប់​ដោយ​កាំភ្លើង
​វែង​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បាញ់​មក​លើ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​បណ្ដាលឲ្យ​ស្លាប់ យ៉ាង​អណោច​អ​ធម​។ 
ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោងជាង​៧យប់ ថ្ងៃ​ទី​៥ ​ខែ​មេសា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​អូរ​ខ្មោះ​ ស្ថិត​ក្នុង​ភូម​មាក់​កណ្ដាល ​ឃុំ
​ស្រែ​ចារ ​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ​។​ 
​អាវុធ​ហ​ត្ត​ស្រុក​ស្នួល​បានឲ្យដឹង​ថា ​គ្រុមចោ​មាន​គ្នា​២​នាក់​ប្រដាប់​ដោយ​អាវុធ​វែង​បានធ្វើ​សកម្មភាព​ប្លន់​និង​បាញ់​សម្លាប់
​ជនរងគ្រោះ​ជា​ម្ចាស់​ចំនួន​២​គ្រាប់​ចំ​ពោះ​និង​ឆ្អឹងជំនី​ បណ្ដាលឲ្យ​ស្លាប់ ហើយ​យក​ប្រាក់​អស់​ចំនួន​២​លាន​រៀល ហើយ​រត់​គេចខ្លួន​បាត់​។​ 

តាមសំដី លោកសម្ថកិច្ចបានបញ្ជាប់ប្រាប់ថាបុរសដែលត្រូវចោរបាញ់ដល់ស្លាប់មាន ឈ្មោះ​សឿន ​រ៉ា​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ
​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​បច្ចុប្បន្ន​កំលាំង​សមត្ថកិច្ច​ទាំង​នគរបាល​និង​អាវុធ​ហ​ត្ត​កំពុង​ត្រួតពិនិត្យ​និង​ធ្វើ​ការស្រាវជ្រាវ
​កំណត់​រក​មុខសញ្ញា​ដ​ដើម្បី​ធ្វើការ​តាម​ចាប់​ក្រុមចោរ​ទាំងនោះ។​
តាមប្រភពពីប្រជាពលរដ្ធបានខ្សិបប្រាប់ខាងភ្ងាក់ងារសារព័ត៌មានយើងឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅ ក៏មានករណីប្លន់ប្រាក់ 
អ្នករកស៊ី ទិញលក់ ដំឡូងម៊ីដែរតែដូចជាមិនឃើញខាងសម្ថកិច្ចចាប់បានសោះ៕

   
   

មតិយោបល់