ព័ត៌មានជាតិ

ផ្អើលសាលាជម្ពូវ័ន! ក្រុមអ្នកលេងBMFលើកគ្នាវាយដេញកាប់ក្នុងសាលា

ភ្នំពេញៈ ក្រុមអ្នកលេងល្បីឈ្មោះបោះសម្លេងBMFមួយក្រុមបាននាំគ្នាទៅស្ទាក់វាយទៅលើយុវជនជាសិស្សសាលា៣នាក់ បណ្តាលឲ្យខ្ទិចម៉ូតូមួយគ្រឿងនិងបាត់ទូរសព្ទអាយហ្វូនមួយគ្រឿងទៀត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចជាប់របងសាលាជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះរហូតមកដល់វេលាម៉ោង១០ព្រឹកទើបឃាត់ជនដៃដល់បានម្នាក់ចំណែកបក្ខពួក៦នាក់ទៀតកំពុងរត់គេចខ្លួន។

ជនដៃដល់ឈ្មោះ ហុង បញ្ញារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបអ្នកថែសួន ស្នាក់នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ រីឯក្រុមពួកគេមានឈ្មោះBMF។ ចំណែកជនរងគ្រោះទី១ឈ្មោះ និត ធិរាជ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបជាសិស្សនៅវិទ្យាល័យជម្ពូវ័ន ស្នាក់នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ អាត ចាន់សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំមុនរបរនៅផ្ទះ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានទៅសាលារៀន ខណៈដល់ម៉ោងចេញស្រាប់តែមានក្រុមBMF ចាំស្ទាក់រូបគេពេលនោះដោយសារតែមិនហ៊ានទៅផ្ទះ ក៏តេហៅ ឈ្មោះ អាត ចាន់សុជាតិ និងមិត្តម្នាក់ទៀតមកទទួលយកទៅផ្ទះ ខណៈមកដល់ស្រាប់តែក្រុមBMFក៏ដេញកាប់ដោយឃើញដូចនេះពួកគេក៏រត់ចោលម៉ូតូម៉ាកZoomer-X ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1DK- 0609 មួយគ្រឿង ពេលនោះក្រុមMBF ក៏ដាក់កម្ទេចម៉ូតូរូបគេតែម្តង។ រួចដេញពួកគេទៀតធ្វើឲ្យរូបគេភ័យក៏រត់ធ្លាក់ទូរសព្ទម៉ាកអាហ្វូន៦ភ្លឹសមួយគ្រឿងទៀត។

ក្រោយមកសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងហៅក្រុមជនរងគ្រោះមកសាកសួនៅប៉ុស្តិ៍នគរបាលនិងដាក់ពាក្យបណ្តឹង។

សមត្ថកិច្ចបានឲ្យដឹងថា លុះវេលាម៉ោង១០ព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់កន្លែងតារាងបាល់ទាត់មួយកន្លែងសង្កាត់ចោមចៅ យកមកធ្វើការសាកសួ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះពិតមែន ដោយសារកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ នៅទល់មុខម៉ាតសមប្រាថ្នា ក្រុមជនរងគ្រោះបាននាំគ្នាវៃកាប់បក្ខពួករបស់គេ ទើបគេខឹងក៏នាំបក្ខពួកនិងក្រុមរបស់ខ្លួនវៃវិញទៅ។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅរងចាំបញ្ជូនទៅផ្នែកព្រហ្មទណ្ឌចាត់ការបន្ត៕

https://youtu.be/62nEBYjnU1E

មតិយោបល់