ចិន: រោងចក្រកាត់ដេរមួយនៅក្នុងខេត្តហឺណានភាគកណ្តាលរបស់ប្រទេសចិន បានឆេះយ៉ាងខ្លាំងនៅរសៀលថ្ងៃសៅរ៍នេះ ដោយបានសម្លាប់កម្មករពីរនិងបួនផ្សេងទៀតរងរបួស។
អ្នកនាំពាក្យពន្លត់អគ្គិភ័យប្រចាំនៅទីក្រុងបានបង្ហើបឲ្យដឹងថា មានអណ្តាតភ្លើងមួយដែលជាហេតុបង្កហេតុឲ្យឆាបឆេះជាន់ទី៦នៃអគាររោងចក្រនេះ ស្ថិតនៅក្នុងទីក្រុងនៃខេត្ត ZhengZhou នៅវេលាម៉ោងប្រហែល ១និង២០រសៀលថ្ងៃសៅរ៍នេះ។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា អគ្គិភ័យនេះបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង៤នាក់ទៀតរងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ នៅវេលាម៉ោង៤ល្ងាចនេះ។
បើតាមសាក្សីបាននិយាយថា ពួកគេបានឮសម្លេងផ្ទុះឡើង មុនពេលដែលអគ្គិភ័យនេះបានឆាបឆេះ។ មូលហេតុនៃគ្រោះថ្នាក់នេះគឺស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយថាតើមូលហេតុអ្វីបានជាបណ្តាលឲ្យមានអគ្គិភ័យបែបនេះ៕



មតិយោបល់