ព័ត៌មានជាតិ

ប៉ូលិសចាប់ខ្លួន១៧នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធគ្រឿងញៀន

សៀមរាប: កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១៧នាក់ ជាបន្តបន្ទាប់ ក្នុងរយ:ពេល៣ថ្ងៃ ពីបទជួញដូរ និងប្រើបា្រស់គ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។ ប្រតិបត្តិការចុះបង្ក្រាបរយ:ពេល៣ថ្ងៃនេះ ចាប់ថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងភូមិសាស្ត្រស្រុកស្វាយលើ ស្រុកវ៉ារិន ខេត្តសៀមរាប ខណ:ពួកគេបានទិញយកទៅលក់បន្តនៅតាមទីជនបទ។

វរសេនីយ៍ទោ អ៊ូ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ថា ជនសង្ស័យប្រុសស្រីចំនួន១៧នាក់ រួមមាន ទី១ឈ្មោះ វុន ជីវ័ន្ត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិជន្លង់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ទី២ឈ្មោះ ស៊ុយ ភារម្យ ហៅ រុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ទី៣ឈ្មោះ យិន ប៉ុណ្ណារី ហៅញ៉ច ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ទី៤ឈ្មោះ ស៊ុ ឆវ័ន្ត ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្រុមទី១២ ភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ទី៥ឈ្មោះ ផល ឡុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ទី៦ឈ្មោះ សន ចម្រើន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ទី៧ឈ្មោះ រឹត បូរី ភេទប្រុស អាយុ២៧ ឆ្នាំមុខរបរសិស្ស រស់នៅភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ទី៨ឈ្មោះ ងូវ ដែន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ទី៩ឈ្មោះ ពាត់ កុយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ទី១០ឈ្មោះ ណាល់ ចាំ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ទី១១ឈ្មោះ ក្តឿង ប៊ត់ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ទី១២ឈ្មោះ មៀន សារ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ទី១៣ឈ្មោះ មាស ចយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ទី១៤ឈ្មោះ ផល វី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ទី១៥ ឈ្មោះ សែម កុសល ហៅពង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ទី១៦ឈ្មោះ សេម សិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរព្រូឡាន មានទីលំនៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង និងទី១៧ឈ្មោះ ម៉ក់ ពាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិជ្រេស ឃុំព្រៃជ្រូក ស្រុកពួក។

នាយការិយាល័យ បញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានដកហូតវត្ថុតាង រួមមាន ម្សៅមេតំហ្វេតាមីន (ម៉ាទឹកក) ចំនួន៣១កញ្ចប់ ទម្ងន់៧,៤ក្រាម ទូរស័ព្ទដៃ១៤គ្រឿង ម៉ូតូម៉ាក MSC ពណ៌ក្រហម១គ្រឿង និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យប្រុស ស្រី១៧នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់តុលាការ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

photo_2016-05-21_18-09-23 photo_2016-05-21_18-09-14 photo_2016-05-21_18-09-16 photo_2016-05-21_18-09-21photo_2016-05-21_18-09-18 photo_2016-05-21_18-09-20 photo_2016-05-21_18-09-12

មតិយោបល់