ព្រះសីហនុៈ កាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ តាមផ្លូវឯករាជ្យ ជិតរង្វង់មូលត្រីដូហ្វីន សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តដឹកកុងតឺន័រ ១គ្រឿងម៉ាក HYUNDAI ពណ៌ខៀវពាក់ស្លាកលេខ ស្វាយរៀង 3A-1102 ចុះចំណោតពីវេទិកាបុណ្យជាតិ៧មករា រថយន្តបានដាច់ហ្រ្វាំង ទៅបុកនឹងរថយន្ត ១គ្រឿង ពីក្រោយម៉ាក HONDA CRV ពណ៌ ទឹកប្រាក់ស្លាកលេខ ភ្នំពេញ 2R-2346 អ្នកបើកបរឈ្មោះឡាង សុគន្ធ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមន្រ្ដីរដ្ឋបាលព្រៃឈើ មានទីលំនៅភូមិ១សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ស្របទិសគ្នាបន្ទាប់មករថយន្ត HONDA CRV បានខ្ទាតទៅបុករថយន្ត ០១គ្រឿងទៀត ម៉ាក ALPHARD ពណ៌សផ្លាកលេខ ភ្នំពេញ2AZ-0010 ដែលចតស្ងៀម នៅមុខហាង ម្ចាស់ឈ្មោះ WANG SONGBAI ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិចិន មានទីលំនៅ ភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បន្ទាប់មករថយន្តបង្កហេតុ បន្តទៅបុកបង្គោលភ្លើងព្រមទាំងកិនបែកគំរបលូ តាមចិញ្ចើមថ្នល់អស់ជាច្រើនចន្លោះ ។
តុល្យការគ្រោះថ្នាក់នេះ មិនបណ្ដាលឲ្យរបួសដល់មនុស្សទេ ខូចខាតតែ រថយន្តចំនួន ៣គ្រឿង បាក់បង្គោលភ្លើងអស់ ១ដើម និង បែកគំរបលូ ចំនួន ២៥ផ្ទាំង ។
ក្រោយពេលកើតហេតុ អ្នកបើករថយន្ត បានរត់គេចខ្លួន តែគេបានដឹងថារថយន្តនេះជាកម្មសិទ្ធរបស់ក្រុមហ៊ុនS.DAM៕
ព័ត៌មានជាតិ
មតិយោបល់