ព័ត៌មានកីឡា

ឪខ្លា កូនក៍ខ្លាដែរ (វីដេអូ)

នៅក្នុងវីដេអូខ្លីមួយ បានបង្ហាញឲ្យឃើញនូវសមត្ថភាពយ៉ាងអស្ចារ្យរបស់ Ronaldo JR ដែលជាកូនប្រុសរបស់តារាបាល់ទាត់ដ៍ឆ្នើម Cristiano Ronaldo។

ថ្វីបើ វីដេអូនេះមិនសូវច្បាស់ពិតមែន តែវាបានបង្ហាញយ៉ាងច្បាស់នូវសមត្ថភាពពិតៗ របស់កូនប្រុសបង្កើត Cristiano Ronaldo។ ក្មេងប្រុសដែលមានឈ្មោះថា Ronaldo JR អាយុទើបតែ ៧ ឆ្នាំនៅឡើយទេ ក៍ប៉ុន្តែសមត្ថភាពពីកំណើត គួបផ្សំនឹងការបណ្តុះរបស់ឪពុកគេផងនោះកំពុងត្រូវបានមជ្ឈដ្នានទូទៅជឿជាល់ថា ក្មេងតូចរូបនេះនឹងដើរតាមគន្លងឪពុករបស់គេ។ ជាក់ស្តែងណាស់ រូបភាពក្នុងវីដេអូ ដែលត្រូវបានលួចថតដោយក្រុមអ្នកគាំទ្រ ត្រូវបានបង្ហោះចែកចាយគ្នាទស្សនា យ៉ាងគគ្រឹកគគ្រេង។ Ronaldo JR បានបង្ហាញសមត្ថភាពអូសបាល់យ៉ាងអស្ចារ្យ ក្រោយការបញ្ចប់ការប្រកួតផ្តាច់ព្រ័ត្ររវាង Real Madrid និង Juventus ។

វីដេអូនេះ ហើយដែលសបញ្ជាក់ឲ្យឃើញថា ក្មេងដ៍មានប្រជាប្រិយភាពរូបនេះ កំពុងតែបានចាប់អារម្មណ៍ពីមនុស្សជាច្រើនឲ្យចាប់ផ្តើមគាំទ្ររូបគេ ដូចពាក្យចាស់ពោលថា ឪខ្លា កូនក៍ខ្លាដែរ។

https://www.youtube.com/watch?v=jy5JQno4-B0

មតិយោបល់