ភ្នំពេញៈ ម៉ូតូFiNoបុករម៉កកង់បី បណ្តាលឲ្យក្រឡាប់ផ្ងារជើងរងរបួសធ្ងន់និងស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ភូមិ ទ្រារ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នារីរងគ្រោះបែកក្បាលនិងបាក់ដៃស្តាំរបួសធ្ងន់ មានឈ្មោះ អាត ស្រីលីន អាយុ២៥ឆ្នាំ មុខរបរ គណនេយ្យនៅក្រុមហ៊ុនស៊ីម៉ាត ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បើកបរដោយម៉ូតូ ម៉ាក FiNO ពាក់ស្លាកលេខភ្នំពេញ1BB-0539 ទិសដៅពីលិចទៅកើត។ ចំណែកអ្នកបើករម៉កកង់បី ឈ្មោះ ចុន វិរៈ អាយុ៣១ឆ្នាំ មុខរបរអ្នករត់រម៉កកង់បី ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បើករម៉ក ពាក់ស្លាកលេខ ភ្នំពេញ1AJ-1703 ដោយបើកបរដឹកអ្នកដំណើរនៅក្នុងនោះ៤នាក់ ធ្វើដំណើរពីកើតទៅលិចក្នុងទិសដៅបញ្ច្រាសទិសគ្នា។
តាមប្រភពនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតបានឃើញម៉ូតូរម៉កបើកបរដោយបុរសម្នាក់និងមានដឹកភ្ញៀវដែលនៅក្នុងនោះមាន៤នាក់ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿន ដោយកន្លែងនោះជាផ្លូវកោងមកដល់កន្លែងកើតហេតុបានឃើញម៉ូតូមួយគ្រឿងម៉ាក FiNO ដែលមាន ពណ៌ស លាយក្រហម បើកបរដោយនារីម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នាក្នុងល្បឿន តែមិនដឹងថាយ៉ាងមិចទេ ស្រាប់តែម៉ូតូនោះស្រាប់តែល្បឿនយ៉ាងលឿនមកបុកជាមួយរម៉កកង់បីចំពីខាងមុខពេញទំហឹងបណ្តាលឲ្យនារីបើកម៉ូតូនោះបោកផ្ទប់ទៅនឹងរម៉កនោះពេញទំហឹង បណ្តាលឲ្យបាក់ដៃខាងស្តាំនិងបែកក្បាលរបួសធ្ងន់។ ចំណែកអ្នកបើករម៉កបានលោតចេញទាន់រងរបួសស្រាល រម៉កបានក្រឡាប់ផ្ងារជើងហើយភ្លាមៗនោះបានហៅរថយន្តសង្គ្រោះយកទៅសង្គ្រោះនៅមន្ទីពេទ្យហុងហាក់។
ក្រោយពីកើតហេតុ សមត្ថកិច្ចចរាចរណ៍បានចុះទៅដល់កន្លែងដើម្បីធ្វើកាវាស់វែងនិងយកម៉ូតូទាំង២គ្រឿងយកទៅរក្សារទុកនៅអធិកាដ្ឋានខណ្ឌមានជ័យរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
https://youtu.be/4kMxB1QdLzg
មតិយោបល់