ព័ត៌មានកីឡា

រកឃើញមូលហេតុដែល Real បើកផ្លូវឲ្យ Bale ដើរចេញ

មានមន្ទិលសង្ស័យជាច្រើនចំពោះ Real Madrid ដែលហ៊ានបើកទ្វារឲ្យតារាបាល់ទាត់វែលដ៍ឆ្នើម Gareth Bale ចាកចេញពី ក្លិបនៅរដូវក្តៅនេះ។

Daily Star បានឲ្យដឹងថា មូលហេតុដែលនាំឲ្យក្រុមយក្ស Real Madrid សម្រេចចិត្តបែបនេះ​ ដោយសារតែ Real Madrid មានបំណងចង់បានកីឡាករបារាំងវ័យក្មេង Kylian Mbappe មកជំនួសតំណែងរបស់ Bale នៅរដូវកាលក្រោយ។ ក្រុម Real Madrid តែងតែចង់បាននូវកីឡាករក្មេងៗ ពោរពេញទៅដោយសមត្ថភាពយ៉ាងពិតប្រាកដ។

ជាក់ស្តែងណាស់ ក្រោយពីក្លាយជាជើងឯក Champion League ២ ឆ្នាំជាប់គ្នា ក្រុម Real Madrid បានសម្រេចចិត្តយ៉ាងភ្ញាក់ផ្អើលមួយក្នុងការលក់កីឡាករឆ្នើម Gareth Bale ចេញដោយរកកីឡាករថ្មីមកជំនួស។ Daily Star បានចុះផ្សាយថា កីឡាករដែលអន្ទងចិត្ត Real Madrid ឲ្យលក់ Bale ចេញនោះគឺ Kylian Mbappe ដែលជាកីឡាករវ័យក្មេងកំពុងឡើងជើងរបស់ក្លិប Monaco។

វាហាក់ដូចជាមិនសមឡើយ សម្រាប់ក្លិបយក្សអេស្ប៉ាញមួយនេះ ក្នុងការលក់ Bale ចេញ ក៍ប៉ុន្តែ វាគឺជាតម្រូវការរបស់ក្លិបដែលចង់បាន និងចង់លក់ ម្យ៉ាងនៅ Real មានកីឡាករល្បីៗ​គរជើងគ្នាច្រើនណាស់ជាហេតុធ្វើឲ្យក្លិបត្រូវតែចែកចាយកីឡាកររបស់ពួកគេឲ្យក្លិបផ្សេងខ្លះ។

មតិយោបល់