ព័ត៌មានជាតិ

​ឧទ្ទាម​កូឡុំប៊ី​ដោះលែង​ឧត្ដមសេនីយ៍ ១​រូប និង​ទាហាន​២​រូប​ផ្សេងទៀត​ដែល ពួកគេ​ចាប់​

​ក្រុម​ឧទ្ទាម​ឆ្វេងនិយម​កូឡុំប៊ី FARC បាន​ដោះលែង​ឧត្ដមសេនីយ៍​១​រូប និង ទាហាន​២​រូប​ផ្សេងទៀត​កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ក្រោយ​ពួកគេ​បាន​ចាប់ខ្លួន កាលពីពេល​កន្លង​មក​ដើម្បី​ផ្ដល់​សញ្ញា វិជ្ជមាន​នៅក្នុង​កិច្ចចរចា​ចុះហត្ថលេខា លើ​បទ​បាញ់​នោះ ។ ប៉ុន្ដែ​ប្រធានាធិបតី កូឡុំប៊ី លោក Juan Manuel Santos បាន​ច្រានចោល​ការពិចារណា​ទៅលើ កិច្ចពិភាក្សា​លើ​បទ​ឈប់​បាញ់ ។​
​ក្រោយ​រយៈពេល​២​សបា្ដហ៍​ផ្ដល់​សញ្ញា ដល់​ដំណើរការ​ចរចា​សន្ដិភាព​បញ្ចប់ ជម្លោះ​នោះ ក្រុម​ឧទ្ទាម​ឆ្វេង​និយម ដែល​ហៅ​កាត់​ថា​FARC បោន​ដោះលែង ឧត្ដមសេនីយ៍​មួយរូប​ឈ្មោះ​Ruben Alzate និង​យោធា​២​រូប​ផ្សេងទៀត​ដែល ពួកគេ​បាន​ចាប់​ខ្លួន​នា​ពេលកន្លងមក ។ ការដោះលែង​នេះ​ធ្វើឡើង​នៅ​ការិយា ល័យ​កាកបាទក្រហម​ដែល​មាន​ទីតាំង ស្ថិតនៅក្នុង​ព្រៃ តំបន់​Choco ។ នៅ លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ប្រធានា​ធិ​ប តី​កូឡុំប៊ី​លោក​Juan Manuel Santos បានបញ្ជាក់​ថា​“​គាត់​(Ruben Alzate) ត្រូវបាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ ហើយ​…​ដោះលែង​ដោយ​លក្ខខណ្ឌ​” ។ លោក Santos ជា​អ្នក​ផ្អាក​កិច្ចចរចា​ជា មួយក្រុម​ឧទ្ទាម​ដោយសារ​តែ​ការចាប់ ខ្លួន​របស់​លោក Alzate ។​
​ការដោះលែង​នេះ​ជា​ការត្រួសត្រាយ ផ្លូវ​មួយ​ដើម្បី​ឈានដល់​កិច្ចចរចា​សន្ដិ ភាព និង​ឈាន​ដល់​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​កម្លាំង រដ្ឋាភិបាល នឹង​ក្រុម​ឧទ្ទាម ។​
​ប៉ុន្ដែ​នៅ​ក្រោយ​ការដោះលែង​ខាង លើ​នេះ​ភ្លាម ទាំង​ក្រុម FARC និង​លោក ប្រធានាធិបតី Santos ហាក់​បង្ហាញ​ការ មិន​ចង់​ពិភាក្សា​ទៅលើ​កិច្ចព្រមព្រៀង ឈប់​បាញ់​។ ជាថ្មី​ម្ដងទៀត លោក​Santos បាន​ច្រានចោល​ពិចារណា​ទៅលើ​កិច្ច ព្រមព្រៀង​ឈប់​បាញ់ ប្រសិនបើ​គ្មាន កិច្ចព្រមព្រៀង​សន្ដិភាព​ជាមុន​ទេនោះ ដែល​ការទាមទារ​នេះ ទំនង​ជា​ធ្វើឱ្យ​ក្រុម ឧទ្ទាម​ប្រមូលផ្ដុំ​គ្នា​សា​ជា​ថ្មី​ដើម្បី​ធ្វើ សមរភូមិ​ជាក់​មិនខាន ។
​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ពី តំបន់ Havana ក្រុម​ឧទ្ទាម FARC បាន ជំរុញ​ឱ្យ​ប្រធានាធិបតី​Santos ពិចារណា ទៅលើ​ចំណុច​ចរចា​ជា​ឧបតោភាគី​កិច្ច ព្រមព្រៀង​ឈប់​បាញ់ ដើម្បី​ដំណើរការ ដល់​សន្ដិភាព​តំបន់​ដែល​មាន​ជម្លោះ ៕

2014-12-02_151234

មតិយោបល់