ព័ត៌មានជាតិ

សូមចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា! ចៅសង្កាត់ចោមចៅ៣ ដឹកនាំកម្លាំងចុះកាយសំរាម ក្នុងមូលដ្ឋាន

ភ្នំពេញ: នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ រួមទាំងចៅសង្កាត់រងទី១ បានដឹកនាំកម្លាំងមេភូមិ និងប្រជាការពារ ចុះកាយសម្រាមនៅតាមបណ្តោយផ្លូវវមានឈ្នះឈ្នះ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឆ្លៀតឱកាសនោះ លោក រួមទាំងក្រុមប្រឹក្សាទាំងអស់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាកុំបោះសំរាម ចោលផ្តេសផ្តាស សូមច្រកថង់ ឬដាក់ឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការប្រមូល និងសូមចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា៕

មតិយោបល់