ព័ត៌មានជាតិ

មេឆ្នោតដ៏ល្បីក្នុងផ្សារបឹងសាឡាង ២នាក់ ត្រូវប៉ូលិសចាប់ខ្លួន

ភ្នំពេញៈ កម្លាំងព្រហ្មទណ្ឌខណ្ឌឫស្សីកែវ ដឹកនាំដោយនាយរងផ្នែក លោក ម៉ៅ ចាន់ថុន នៅរសៀលនេះបានចុះបង្ក្រាបទីតាំងល្បែងកត់ឆ្នោតខុសច្បាប់មួយកន្លែង ឃាត់បានស្ត្រីកត់ឆ្នោត២នាក់ កាលពីវេលាម៉ោង៣៖៣០នាទី រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចតូបលេខA១២ ផ្លូវ៩០៧ ក្នុងផ្សារបឹងសាឡាង ភូមិបឹងសាឡាង ក្រុម១៣ សង្កាត់បឹងសាឡាង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីផ្នែកព្រហ្មទណ្ឌខណ្ឌឫស្សីកែវ លោក ណយ ច័ន្ទណារ័ត្ន បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបកន្លែងកត់ឆ្នោតខុសច្បាប់ខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានក្រដាសសម្រាប់កត់ឆ្នោតមួយចំនួន មានម៉ាស៊ីនគិតលេខ១គ្រឿង ប៊ិចសម្រាប់កត់១ តុ១ និងប្រាក់មួយចំនួន។

លោក ច័ន្ទណារ័ត្ន បានឲ្យដឹងទៀតថា នៅក្នុងនោះ ស្រ្តី២នាក់ ដែលជាអ្នកកត់ឆ្នោត មានឈ្មោះ សារ៉ាន់ ផល្លា អាយុ៣១ឆ្នាំ មុខរបរជាអ្នកកត់ឆ្នោត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងម្នាក់ទៀតឈ្មោះ ម៉េង ថាវី អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤A ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ក្រោយប្រតិបត្តិការចប់ ស្ត្រីដែលពាក់ព័ន្ធនឹងករណីខាងលើ ត្រូវសមត្ថកិច្ចបានបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

photo_2016-05-21_18-41-06photo_2016-05-21_18-41-04 photo_2016-05-21_18-41-08 photo_2016-05-21_18-41-10 photo_2016-05-21_18-41-11 photo_2016-05-21_18-41-13 photo_2016-05-21_18-41-15

មតិយោបល់