ពោធិ៍សាត់ៈ លោកអធិការក្រុងពោធិ៍សាត់ បានប្រាប់Post News មានករណីមនុស្សអត្តឃាត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចសង្កាត់ស្វាយអាក់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោយដេប៉ូឈើរបស់ឈ្មោះ កង សំបូរ។
ជនរងគ្រោះមានឈ្មោះ ទូច សុភក្រ័ ហៅស៊ីង ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។
ក្រោយពីការធ្វើកោសល្យវិច័យរបស់គ្រូពេទ្យ និងនគរបាលជំនាញបានរកឃើញថា ជនរងគ្រោះបានស្លាប់ដោយសារធ្វើអត្តឃាត សម្លាប់ខ្លួន យកកាំបិតចាក់ចំពោះ បណ្តាលឲ្យស្លាប់តែម្តង។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់