សៀមរាបៈ ក្មេងប្រុសចិត្តខ្លាំងម្នាក់ ត្រូវបានម្តាយវាយ២រំពាត់ ដោយសារមិនទៅរៀន បែរជាខឹងរហូតទិញសាំង រួចដុតសម្លាប់ខ្លួនឯង ឆេះស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។
ក្មេងប្រុសដែលធ្វើអត្តឃាតមានឈ្មោះ គង់ ចា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ ជនរងគ្រោះតូចចិត្តហើយខឹងម្តាយ ក៏ទិញសាំងចាក់ស្រោចលើខ្លូនហើយដុតបណ្តាលឲ្យឆេះស្លាប់តែម្ដង៕
មតិយោបល់