ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ករណីឃាតកម្មចាក់សម្លាប់បណ្តាលអោយមនុស្សម្នាក់ស្លាប់…

កោះកុង: នៅថ្ងៃ ព្រហស្បតិ៍ ៣រោច ខែ ផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៩ ខែ មី នា ឆ្នាំ ២០២៣ កម្លាំង ជំនាញ ព្រហ្មទណ្ឌ អធិការដ្ឋាន នគរបាល ស្រុក មណ្ឌលសីមា បាន ឃាត់ខ្លួនមុខ សង្ស័យ ចំនួន ៥ នាក់ ប្រុស តាម បណ្តឹង របស់ ឈ្មោះ ហុយ ហៃទី ភេទប្រុស អាយុ ២៣ឆ្នាំ បានមកប្តឹងរាយការណ៍រថា នៅថ្ងៃទី២៨/០២/២០២៣ វេលាម៉ោង ២:២៧ នាទីយប់ នៅចំណុចមាត់សមុទ្រសួនសត្វ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មានក្រុមក្មេងទំនើងមួយក្រុម មានគ្នាប្រហែល ៩នាក់ ដោយក្នុងនោះខ្លួន ស្គាល់ម្នាក់ឈ្មោះ សេង សាន ភេទប្រុស អាយុ ២៣ឆ្នាំ បាននាំបក្សពួក មកព្រួតវាយខ្លួន បណ្តាលឲ្យមានរបួសស្នាម ទើបខ្លួនរត់ទៅកន្លែងស្នាក់នៅរបស់ខ្លួនក៏ឈប់ឈ្លោះគ្នា ។
***ជន សង្ស័យ មាន ឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ សេង សាន អាយុ ២៣ឆ្នាំ មុខរបរ កម្មករ
២-ឈ្មោះ ប៉ាង ពៅ អាយុ ១៨ ឆ្នាំ មុខរបរ ចុងភៅ
៣-ឈ្មោះ គីម ម៉េងឈៀជ អាយុ ១៧ឆ្នាំ មុខរបរ ចុងភៅ
៤-ឈ្មោះ ចម្រើន ចម្រុង អាយុ២១ឆ្នាំ មុខរបរ កម្មករ នៅផ្ទះ
៥-ឈ្មោះ អយ អេ អាយុ ១៧ឆ្នាំ មុខរបរ នៅផ្ទះ
**គួរ បញ្ជាក់ ផង ដែរ ថា ៖ នេះ ជា ដេីម ហេតុ ធ្វើ ឲ្យ មាន ករណី ឃាតកម្ម នៅយប់ ថ្ងៃទី ០៦/០៣/២០២៣ ដោយ ដេីម បណ្ដឹង ករណី នេះ បាន ចាក់ សម្លាប់ បក្សបួក ជនសង្ស័យ ខាង លេី ឲ្យ ស្លាប់ ម្នាក់ វិញ។

បច្ចុប្បន្ន ករណី នេះ កម្លាំង ជំនាញ អធិការដ្ឋាន នគរបាល ស្រុក កំពុង បំពេញ សំណុំ រឿង តាម នីតិ វិធី ច្បាប់ និង កំពុង ស្រាវជ្រាវ រក ជន សង្ស័យ បន្តទៀត ។

]

មតិយោបល់