ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ ដកហូតថ្នាំញៀនសរុប១០កញ្ចប់!

តាកែវៈ លោកអធិការរងស្រុកបាទី បានប្រាប់ Post Newsថា ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មត្រូវបានសមត្ថកិច្ចបង្ក្រាបបាន កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ជាលទ្ធផល ក្នុងការបង្ក្រាបនេះដែរ សមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ ទី១មានឈ្មោះ អ៊ិន ស៊ីធឿន ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរជាមុខសញ្ញាចែកចាយ ,ទី២ឈ្មោះ មះ សុខមន ហៅញ៉ាញ់ ភេទប្រុស អាយុ១៩ឆ្នាំ ចែកចាយគ្រឿងញៀន, ទី៣ឈ្មោះ អ៊ីមី ភានី ភេទប្រុស អាយុ៣៥ឆ្នាំ ចែកចាយគ្រឿងញៀន,ទី៤ឈ្មោះ ចេងលី ភេទប្រុស អាយុ១៩ឆ្នាំ ចែកចាយគ្រឿងញៀន និងជនសង្ស័យទី៥ឈ្មោះ ផុន មករា ភេទប្រុស អាយុ២៦ឆ្នាំ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ថ្នាំញៀនចំនួន២កញ្ចប់ធំ និង៨កញ្ចប់តូច, ទូរសព្ទដៃចំនួន២២គ្រឿង, ដែកកេះចំនួន១៤,ដបសម្រាប់ជក់គ្រឿងញៀនមួយចំនួន និងសម្ភារៈសម្រាប់ប្រើប្រាស់និងចែកចាយមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់