ព័ត៌មានអន្តរជាតិ

ស្លាប់ ២០ នាក់ និងរបួស ៣៤ នាក់ នៅក្នុងករណីផ្ទុះគ្រាប់បែកអត្តឃាត នៅទីក្រុងបាដាដ

អ៊ីរ៉ាក់ៈ ក្រុមមន្រ្តីប៉ូលិស បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២០ នាក់ ត្រូវបានសម្លាប់ និង ៣៤ នាក់ទៀតរងរបួស ក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត នៅឯផ្សារ Musayyib ភាគខាងត្បូងរដ្ឋធានីបាដាដ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ទីភ្នាក់ងារ AFP ថា «អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះខ្លួនឯងនៅក្នុងផ្សារ Musayyib បណ្តាលឲ្យជនស៊ីវិល ២០ ត្រូវបានស្លាប់យ៉ាងអណោចអធ័ម»។

ការវាយប្រហារនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីគ្រាប់បែកមួយគ្រាប់ បានផ្ទុះនៅទីក្រុង Karbala ភាគខាងកើតទីប្រជុំជន Musayyib បង្កឲ្យមានអ្នករងរបួសជាច្រើន។

ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ រដ្ឋអ៊ីស្លាមនៃប្រទេសអ៊ីរ៉ាក់ និងក្រុម Levant (ISIL) បានអះអាងថា ពួកគេជាអ្នកបើការវាយប្រហារនេះ៕

មតិយោបល់