ព័ត៌មានជាតិ

ZOOMER ឆ្លងផ្លូវមិនប្រុងប្រយ័ត្ន ត្រូវសេ១២៥ បុកបណ្តាលឲ្យរបួសធ្ងន់ និងស្រាល៣នាក់

កណ្តាលៈ យ៉ាងហោចណាស់ មនុស្ស៣នាក់បានរងរបួសធ្ងន់និងស្រាល ខណៈដែលជិះម៉ូតូមិនប្រុងប្រយ័ត្ន បណ្តាលឲ្យបុកគ្នាចំយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ២០-២១ ចំណុចភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ករណីនេះ បង្កឡើងដោយម៉ូតូម៉ាកZOOMERX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FY-2826 ជិះដោយឈ្មោះ អ៊ឹម សាវន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានអ្នករួមដំណើរម្នាក់ ឈ្មោះ សុខ សម្បតិ្ត ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិរទាំងជាមួយគ្នា ដែលបើកមានទិសដៅពីភ្នំពេញ-អ្នកលឿង ។ លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្លងកាត់ថ្នល់មកខាងឆ្វេងដៃមកបុកជាមួយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ស្វាយរៀង1A-1682 ជិះដោយឈ្មោះ ហង អួន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិអង្គរស ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង ដែលបើកក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ បណ្តាលឲ្យរងរបួសធ្ងន់ឈ្មោះ អ៊ឹម សាវន របួសស្រាល ហង អួន ម៉ូតូខូចស្រាល២គ្រឿង ម៉ូតូទាំង២គ្រឿង យកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។

មូលហេតុ ម៉ូតូZOOMER ឆ្លងកាត់ថ្នល់មកខាងឆ្វេងដោយមិនប្រុងប្រយ័ត្នមុនពេលបើក ឆ្លងកាត់ថ្លល់៕

មតិយោបល់