ព័ត៌មានជាតិ

បុរសម្នាក់តូចចិត្តនឹងឪពុកម្តាយ ស្តីបន្ទោសបន្តិចបន្តួច សម្រេចចិត្តចងកសម្លាប់ខ្លួននៅកណ្តាលវាលស្រែ

ពោធិ៍សាត់ៈ យោងតាមផេក​ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសម្នាក់តូចចិត្តនឹងឪពុកម្តាយ ស្តីបន្ទោសបន្តិចបន្តួច ហ៊ានសម្រេចចិត្តធ្វើអត្តឃាដចងកសម្លាប់ខ្លួន បញ្ចប់ជីវិតករណីនេះកើតឡើងនៅចំណុចស្រែត្រពាំងកកោះ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ។

យោងតាមការបំភ្លឺរបស់ឪពុកឈ្មោះ ឈម ធឹម អាយុ ៦៨ ឆ្នាំ មុខរបរអាចារ្យវត្ត បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១៦និង០០នាទី កូនរបស់ខ្ញុំបានមកពីដើរលេងនៅផ្ទះបងប្អូន នៅក្រុងពោធិ៍សាត់ ពេលមកដល់ផ្ទះលោកបានស្ដីបន្ទោសទៅលើកូនប្រុសឈ្មោះ ឈន ចន្នី ថាម្ដេចបានដើរលេងមិនមើលគោ ពេលនោះកូនរបស់លោកក៏មិនឮតបមាត់អ្វីទេ ដល់ម៉ោងប្រហែល១៩និង៣០នាទី ក៏បានហូបបាយជុំគ្នា រួចហើយក៏សម្រាក ។
វា
លុះដល់ម៉ោង០២និង១៥នាទី លោកបានភ្ញាក់ពីដំណេកទៅរកមើលកូន តែពុំឃើញនៅកន្លែងសម្រាក ហើយបានទៅមើលម៉ូតូដែលផ្ញើនៅផ្ទះឈ្មោះ ដឹប ឃើញតែម៉ូតូមិនឃើញកូនរបស់ខ្លួន ហើយក៏ដើរត្រឡប់មកផ្ទះវិញ អង្គុយចាំមើលផ្លូវកូន តែពុំឃើញលុះដល់ម៉ោងប្រហែល ០៥និង៣០នាទី ព្រឹកលោកបានទៅមើលម៉ូតូនៅផ្ទះឈ្មោះដឹបម្ដងទៀត ឃើញម៉ូតូនៅដដែល ហើយក៏ដើរត្រឡប់មកផ្ទះវិញ និងបានរៀបចំខ្លួនទៅវត្ត ពេលដែលចេញពីផ្ទះបានចម្ងាយប្រហែល៥០ម៉ែត្រ ក៏ប្រទះឃើញកូនប្រុសរបស់ខ្លួន ចងកនៅហ្នឹងដើមកណ្តោល ក្បែរផ្ទះកណ្ដាលស្រែ ខណៈលោកបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ថាកូនរបស់ខ្លួន បានចង់កស្លាប់បាត់ហើយ ។

លោកវរសេនីយ៍ទោ មោក ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ឈន ចន្នី ភេទប្រុស អាយុ ៣៣ ឆ្នាំ សញ្ជាតិខ្មែរ មានមុខរបរ ទិញអេតចាយ មានទីលំនៅ ភូមិពោធិ៍តាគួយ ឃុំលលកស ក្រុង សំពៅមាស ខេត្តពោធិ៍សាត់ បានមកស្នាក់នៅជាមួយឪពុក ភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃ២៧ ខែកញ្ញា ជនរងគ្រោះ បានបម្រុងធ្វើអត្តឃាត០១លើករួចហើយ តែត្រូវបានឪពុកឃើញឃាត់ទាន់ ហើយជនរងគ្រោះធ្លាប់ប្រើប្រាស់ នៅសារធាតុញៀន នឹង ផឹកគ្រឿងស្រវឹងជាប្រចាំ ។

លោកអធិការបានបន្តថា ក្រោយពេលសមត្ថកិច្ច ធ្វើកោសល្យវិច្ច័យពិនិត្យលើសាកសព និងស្តាប់ការបំភ្លឺ របស់ ឪពុកជនរងគ្រោះរួមមកបានសន្និដ្ឋានថា ករណីខាងលើនេះពិតជាការ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ពិតប្រាកដមែន មិនពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌទេសពត្រូវធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់