ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ វេលាម៉ោង ១១និង៤៥នាទី នៅចំណុចក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យើងបានធ្វើការឃាត់ខ្លួនជនង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស ( ឆក់ខ្សែក) ។
ជនសង្ស័យទាំង០២នាក់មានឈ្មោះ៖
១.ឈ្មោះ សឿន សុខណន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគគី ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២.ឈ្មោះ ឆេន ឡុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបកម្មករ ស្នាក់នៅផ្ទះជួលភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្នុងខណៈពេលកម្លាំងប៉ុស្តិ៍កំពុងល្បាត ហើយក៏ប្រទះឃើញជនសង្ស័យខាងលើកំពុងធ្វើសកម្មភាព ដេញវាយសិស្សសាលា នៅចំណុចខាងលើ ក្រោយពីធ្វើការឃាត់ខ្លួនយកមកសាកសួរ ជនសង្ស័យឈ្មោះ សឿន សុខណន បានសារភាពថា កន្លងមកខ្លួនធ្លាប់បានធ្វើសកម្មភាព ឆក់ខ្សែកនៅក្នុងមូលដ្ឋានស្រុកព្រៃនប់ បានចំនួន ០៤លើក ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង ០២នាក់ គឺជាមុខសញ្ញាដែល តាមស្វែងរកចាប់ខ្លួន តាំងពីពេលដែលពួកគេបានធ្វើសកម្មភាពឆក់ រួចភ្លាមៗមកម្ល៉េះ ។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ រួមជាមួយវត្ថុតាង ម៉ូតូ០១គ្រឿង និងទូរសព្ទចំនួន ០២គ្រឿង យើងបានបញ្ជូនទៅការិយាល័យជំនាញដើម្បីបន្តនីតិវិធី ៕

មតិយោបល់