កណ្តាលៈ ករណី ស្រាវជ្រាវបង្ក្រាបចាប់ខ្លួនតាមដីកា ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅ ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៦។
ជនជាប់ចោទឈ្មោះ ជ្រាយ ដារា ហៅឌុន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កសិករ ទីលំនៅ ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯមខេត្តកណ្តាល ។
យោងដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១២៧ដ ច ខ ចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៧ របស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល បង្គាប់ឲ្យចាប់ខ្លួន ឈ្មោះជ្រា ដារា ហៅ ឌុន។
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ម៉ោង៦និង១០នាទីល្ងាច សមត្ថកិច្ចជំនាញស្រុកសហការជាមួយនគរបាលប៉ុស្តិ៍សារិកាកែវ បានចុះស្រាវជ្រាវរហូតចាប់ខ្លួនបានជនជាប់ចោទ ឈ្មោះជ្រាយ ដារា ហៅ ឌុន នៅចំណុច ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បច្ចុប្បន្នជនជាប់
ចោទខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្ត ចាត់ការតាមនីតិវិធី៕


មតិយោបល់