កំពង់ឆ្នាំងៈ នៅយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតលើផ្លូវក្រាលកៅស៊ូខេត្ត ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយរថយន្តបើកធ្លាក់ផ្លូវក្រឡាប់ធ្លាក់ចូលក្នុងទឹក ហេតុការណ៍គ្រោះថ្នាក់នេះគឺបង្កដោយខ្លួនឯង ។
ជនរងគ្រោះឈ្មោះ គិន ពិសាល ភេទប្រុស អាយុ ៣១ឆ្នាំ (ស្លាប់) មានតួនាទីជា អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ខេត្តកំពង់ឆ្នាំង។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់