ភ្នំពេញ៖ អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាង បានបញ្ជាក់ឱ្យដឹងថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋទីក្រុងថ្មីកោះនរា ដែលបាននិងកំពុងចាក់ខ្សាច់ និងថ្មដើម្បីបំពេញគ្រឹះរបស់ទីក្រុងនេះ សម្រេចបានចន្លោះ ៣០ទៅ ៣៥ភាគរយហើយគិតរហូតមកដល់ពេលនេះ។
លោកបន្តថា «ផែនការមេនៃការអភិវឌ្ឍទីក្រុងនេះបាន និងកំពុងដំណើរការ តាមផែនការ ប៉ុន្តែដោយសារវិបត្តិនៃជំងឺ Covid-19 បានធ្វើឲ្យអ្នកវិនិយោគជាតិ អន្តរជាតិកំពុងផ្អាកសកម្មភាពេរបស់ពួកគេ ។ ទស្សនទាននៃការអភិវឌ្ឍទីក្រុងកោះនរា មានភាពស្រដៀងគ្នា នឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្ននេះ ដោយវានឹងក្លាយជាទីក្រុងរណបមួយ ដែលនឹងរួចចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា» ។
ក្នុងកំឡុងពិធីបើកការដ្ឋានសម្ភោធការដ្ឋាន សាងសង់ស្ពានតភ្ជាប់ពីទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា និងស្ពានតភ្ជាប់ជាមួយផ្លូវជាតិលេខ១ អ្នកឧកញ៉ាពុង ឃាវសែប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា ការអភិវឌ្ឍទីក្រុងកោះនរា នឹងផ្តល់ចំណូលចូលដល់សេដ្ឋកិច្ចជាតិជាង ២០០លានដុល្លារ សហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ៕
មតិយោបល់