ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គួរឲ្យអាសូរណាស់! មួយគ្រួសារផ្ទុកមេរោគអេដស៍ហើយ ឥឡូវភ្លើងឆេះផ្ទះទៀត

បន្ទាយមានជ័យៈ វាពិតជាគួរឲ្យអាសូរជាពន់ពេកនីគ្រាដែលគ្រួសារមួយមានគ្នា៥នាក់សុទ្ធតែមានផ្ទុកមេរោគអេដស៍ ហើយនាំគ្នាខិតខំដើររកការងារធ្វើរហូតដល់ស្រុកថៃនោះ ឥឡូវគ្រួសារដ៏អភ័ពនេះ ត្រូវភ្លើងឆេះផ្ទះអស់គ្មានសល់ ដោយបន្សល់ទុក្ខតែផេះផង់។

ប្រភពព័ត៌មានបានឲ្យដឹងថា អគ្គិភ័យបានលេបត្របាក់ផ្ទះមួងខ្នងធ្វើអំពីឈើទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ដំបូលប្រកសង្ក័សី និងជញ្ជាំងកៅស៊ូតង់ ដែលមានម្ចាស់ជាកម្មករទៅធ្វើការនៅប្រទេសថៃ ហើយមានផ្ទុកមេរោគអេដស៍ទៀត។

បើតាមពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រួសារមួយនេះពេលព្រឹកឡើង តែងតែទៅធ្វើការនៅប្រទេសថៃ ហើយពេលល្ងាចបានត្រឡប់មកវិញ ប៉ុន្ដែជាអកុសលនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ ស្របពេលដែលម្ចាស់ផ្ទះចេញទៅធ្វើការបាត់ ក៏មានអគ្គិភ័យមួយបានឆាបឆេះផ្ទះ ដែលមានទីតាំងស្ថិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបន្ដថា ផ្ទះនេះត្រូវបានឆាបឆេះទាំងស្រុង ដោយសារតែជួយសង្គ្រោះមិនទាន់ ចំពោះការខូចខាតមានម៉ូតូ១គ្រឿង ម៉ាក Honda Dream ឆ្នាំ២០០៧ និងទ្រព្យសម្បត្តិមួយចំនួនទៀត។

សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ បឿន ហេង ផ្ទុកមេរោគអេដស៍ និងមានកូនប្រុសស្រី៤នាក់៕

photo_2016-06-04_14-52-32photo_2016-06-04_14-52-34photo_2016-06-04_14-52-36photo_2016-06-04_14-52-38

មតិយោបល់